ព្រះត្រៃបិដក ភាគ ៥១

ទុតិយវគ្គ​ ​ទី២​


 [​៩៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​១០​ ​យ៉ាង​ ​នឹង​ធ្លាក់ទៅក្នុង​នរក​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ធម៌​ ​១០​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺជា​អ្នកសម្លាប់​សត្វ​ ​១​ ​ជា​អ្នក​កាន់​យក​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ​ ​១​ ​ជា​អ្នកប្រព្រឹត្តខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​១​ ​ជា​អ្នកពោល​នូវ​ពាក្យ​កុហក​ ​១​ ​ជា​អ្នកពោល​នូវ​ពាក្យ​ញុះញង់​ ​១​ ​ជា​អ្នកពោល​នូវ​ពាក្យ​អាក្រក់​ ​១​ ​ជា​អ្នកពោល​នូវ​ពាក្យ​រោយរាយ​ឥតប្រយោជន៍​ ​១​ ​ជា​អ្នក​ច្រើន​ដោយ​ការ​សំឡឹង​រំពៃ​ ​ចំពោះ​ទ្រព្យ​អ្នកដទៃ​ ​១​ ​ជា​អ្នកមាន​ចិត្ត​ព្យាបាទ​ ​១​ ​ជា​អ្នក​យល់​ខុស​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​១០​ ​យ៉ាងនេះ​ឯង​ ​នឹង​ធ្លាក់ទៅក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​១០​ ​យ៉ាង​ ​នឹង​ទៅ​កើត​ឯ​ស្ថានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដំ​កល់​ទុក​។​ ​ធម៌​ទាំង​ ​១០​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺជា​អ្នក​វៀរចាក​បាណាតិបាត​ ​១​ ​វៀរចាក​អទិន្នាទាន​ ​១​ ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​១​ ​វៀរចាក​មុសាវាទ​ ​១​ ​វៀរចាក​បិ​សុ​ណ​វាចា​ ​១​ ​វៀរចាក​ផរុសវាចា​ ​១​ ​
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 636864667743062929
ទៅកាន់ទំព័រ៖