ព្រះត្រៃបិដក ភាគ ៥១

​វៀរចាក​សម្ផ​ប្ប​លា​បៈ​ ​១​ ​ជា​អ្នក​មិន​ច្រើន​ដោយ​អភិជ្ឈា​ ​១​ ​មានចិត្ត​មិន​ព្យាបាទ​ ​១​ ​ជា​សម្មាទិដ្ឋិ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​១០​ ​យ៉ាងនេះ​ឯង​ ​នឹង​ទៅ​កើត​ឯ​ស្ថានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដំ​កល់​ទុក​។​
 [​៩៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​២០​ ​យ៉ាង​ ​នឹង​ធ្លាក់ទៅក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ធម៌​ ​២០​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺជា​អ្នកសម្លាប់​សត្វ​ ​ដោយខ្លួនឯង​ ​១​ ​បបួល​អ្នកដទៃ​ ​ក្នុង​ការ​សម្លាប់សត្វ​ ​១​ ​កាន់​យក​ទ្រព្យ​ដែលគេ​មិន​ឲ្យ​ដោយខ្លួនឯង​ ​១​ ​បបួល​អ្នកដទៃ​ក្នុង​ការ​កាន់​យក​ទ្រព្យ​ដែលគេ​មិន​ឲ្យ​ ​១​ ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ​ដោយខ្លួនឯង​ ​១​ ​បបួល​អ្នកដទៃ​ ​ក្នុង​ការប្រព្រឹត្តិ​ខុស​ក្នុង​កាម​ទាំងឡាយ​ ​១​ ​ពោល​ពាក្យ​កុហក​ ​ដោយខ្លួនឯង​ ​១​ ​បបួល​អ្នកដទៃ​ក្នុង​ការ​ពោល​ពាក្យ​កុហក​ ​១​ ​ពោល​ពាក្យ​ញុះញង់​ ​ដោយខ្លួនឯង​ ​១​ ​បបួល​អ្នកដទៃ​ក្នុង​ការ​ពោល​ពាក្យ​ញុះញង់​ ​១​ ​ពោល​ពាក្យ​អាក្រក់​ដោយខ្លួនឯង​ ​១​ ​បបួល​អ្នកដទៃ​ក្នុង​ការ​ពោល​ពាក្យ​អាក្រក់​ ​១​ ​
ថយ | ទំព័រទី ២០៦ | បន្ទាប់
ID: 636864668016248554
ទៅកាន់ទំព័រ៖