ព្រះត្រៃបិដក ភាគ ៥១

​បបួល​អ្នកដទៃ​ក្នុង​ការ​មិន​មាន​អភិជ្ឈា​ ​១​ ​ពេញចិត្ត​ក្នុង​ការ​មិន​មាន​អភិជ្ឈា​ ​១​ ​មានចិត្ត​មិន​ព្យាបាទ​ ​ដោយខ្លួនឯង​ ​១​ ​បបួល​អ្នកដទៃ​ក្នុង​ការ​មិន​ព្យាបាទ​ ​១​ ​ពេញចិត្ត​ក្នុង​ការ​មិន​ព្យាបាទ​ ​១​ ​យល់​ត្រូវ​ដោយខ្លួនឯង​ ​១​ ​បបួល​អ្នកដទៃ​ក្នុង​ការយល់​ត្រូវ​ ​១​ ​ពេញចិត្ត​ក្នុង​ការយល់​ត្រូវ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៣០​ ​យ៉ាងនេះ​ឯង​ ​នឹង​ទៅ​កើត​ឯ​ស្ថានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដំ​កល់​ទុក​។​
 [​១០១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៤០​ ​យ៉ាង​ ​នឹង​ធ្លាក់ទៅក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ធម៌​ ​៤០យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺជា​អ្នកសម្លាប់​សត្វ​ ​ដោយខ្លួនឯង​ ​១​ ​បបួល​អ្នកដទៃ​ ​ក្នុង​ការ​សម្លាប់សត្វ​ ​១​ ​ពេញចិត្ត​ ​ក្នុង​ការ​សម្លាប់សត្វ​ ​១​ ​ពោល​សរសើរគុណ​ ​នៃ​ការ​សម្លាប់សត្វ​ ​១​ ​កាន់​យក​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ​ ​ដោយខ្លួនឯង​ ​១​ ​បបួល​អ្នកដទៃ​ក្នុង​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិន​ឲ្យ​ ​១​
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 636864669313772769
ទៅកាន់ទំព័រ៖