ព្រះត្រៃបិដក ភាគ ៥១
ពេញចិត្តក្នុងការពោលពាក្យឥតប្រយោជន៍ ១ ពោលសរសើរគុណនៃការពោលពាក្យឥតប្រយោជន៍ ១ ជាអ្នកមានអភិជ្ឈាដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងអភិជ្ឈា ១ ពេញចិត្តក្នុងអភិជ្ឈា ១ ពោលសរសើរគុណនៃអភិជ្ឈា ១ មានចិត្តព្យាបាទដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការព្យាបាទ ១ ពេញចិត្តក្នុងការព្យាបាទ ១ ពោលសរសើរគុណ នៃការព្យាបាទ ១ យល់ខុសដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការយល់ខុស ១ ពេញចិត្ត ក្នុងការយល់ខុស ១ ពោលសរសើរគុណនៃការយល់ខុស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤០ យ៉ាងនេះឯង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤០ យ៉ាង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។ ធម៌ ៤០ យ៉ាង តើអ្វីខ្លះ។
ID: 636864670521321836
ទៅកាន់ទំព័រ៖