ព្រះត្រៃបិដក ភាគ ៥១
វៀរចាកបិសុណវាចា ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការវៀរចាកបិសុណវាចា ១ ពេញចិត្តក្នុងការវៀរចាកបិសុណវាចា ១ ពោលសរសើរគុណនៃការវៀរចាកបិសុណវាចា ១ វៀរចាកផរុសវាចា ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការវៀរចាកផរុសវាចា ១ ពេញចិត្តក្នុងការវៀរចាកផរុសវាចា ១ ពោលសរសើរគុណនៃការវៀរចាកផរុសវាចា ១ វៀរចាកសម្ផប្បលាបៈ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការវៀរចាកសម្ផប្បលាបៈ ១ ពេញចិត្តក្នុងការវៀរចាកសម្ផប្បលាបៈ ១ ពោលសរសើរគុណ នៃការវៀរចាកសម្ផប្បលាបៈ ១ ជាអ្នកមិនមានអភិជ្ឈាដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការមិនមានអភិជ្ឈា ១ ពេញចិត្តក្នុងការមិនមានអភិជ្ឈា ១ ពោលសរសើរគុណនៃការមិនមានអភិជ្ឈា ១ មិនមានចិត្តព្យាបាទ ដោយខ្លួនឯង ១
ID: 636864670876692162
ទៅកាន់ទំព័រ៖