ព្រះត្រៃបិដក ភាគ ៥១
បបួលអ្នកដទៃក្នុងការមិនព្យាបាទ ១ ពេញចិត្តក្នុងការមិនព្យាបាទ ១ ពោលសរសើរគុណនៃការមិនព្យាបាទ ១ ជាអ្នកយល់ត្រូវ ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការយល់ត្រូវ ១ ពេញចិត្តក្នុងការយល់ត្រូវ ១ ពោលសរសើរគុណនៃការយល់ត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤០ យ៉ាង នេះឯង នឹងទៅកើតឯស្ថានសួគ៌ ដូចគេនាំយកទៅដំកល់ទុក។
[១០២] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាង ឈ្មោះថា រក្សាទុកនូវខ្លួន ដែលមានកុសលធម៌គាស់រំលើង ផ្តាច់ផ្តិលចោលហើយ... ឈ្មោះថា រក្សាទុកនូវខ្លួន ដែលមានកុសលធម៌មិនបានគាស់រំលើង ផ្តាច់ផ្តិលចោលហើយ... ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ២០ យ៉ាង... ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣០ យ៉ាង... ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤០ យ៉ាង ឈ្មោះថា រក្សាទុកនូវខ្លួន ដែលមានកុសលធម៌គាស់រំលើង ផ្តាច់ផ្តិលចោលហើយ... ឈ្មោះថា រក្សាទុកនូវខ្លួន ដែលមានកុសលធម៌មិនបានគាស់រំលើង ផ្តាច់ផ្តិល។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤០ យ៉ាងនេះឯង ឈ្មោះថា រក្សាទុកនូវខ្លួន ដែលមានកុសលធម៌ មិនបានគាស់រំលើង ផ្តាច់ផ្តិលចោលឡើយ។
ចប់ ទុតិយវគ្គ ទី២។
ID: 636864671119126029
ទៅកាន់ទំព័រ៖