ព្រះត្រៃបិដក ភាគ ៥១

 [​១០៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​១០​ ​យ៉ាង​ ​បុគ្គល​គប្បី​ចំរើន​ ​ដើម្បី​ដឹង​ច្បាស់​នូវ​រាគៈ​។​ ​ធម៌​ ​១០​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​អសុភ​សញ្ញា​ ​១​ ​មរណសញ្ញា​ ​១​ ​អាហា​រេ​ ​បដិ​ក្កូ​ល​សញ្ញា​ ​១​ ​សព្វ​លោ​កេ​ ​អន​ភិ​រត​សញ្ញា​ ​១​ ​អនិច្ចសញ្ញា​ ​១​ ​អ​និ​ច្ចេ​ ​ទុក្ខ​សញ្ញា​ ​១​ ​ទុ​ក្ខេ​ ​អនត្តសញ្ញា​ ​១​ ​បហា​ន​សញ្ញា​ ​១​ ​វិរាគ​សញ្ញា​ ​១​ ​និរោធ​សញ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​១០​ ​យ៉ាងនេះ​ ​បុគ្គល​គប្បី​ចំរើន​ ​ដើម្បី​ដឹង​ច្បាស់​នូវ​រាគៈ​។​
 ​[​១០៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​១០​ ​យ៉ាង​ ​បុគ្គល​គប្បី​ចំរើន​ ​ដើម្បី​ដឹង​ច្បាស់​នូវ​រាគៈ​។​ ​ធម៌​ ​១០​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​ ​អនិច្ចសញ្ញា​ ​១​ ​អនត្តសញ្ញា​ ​១​ ​អាហា​រេ​ ​បដិ​ក្កូ​ល​សញ្ញា​ ​១​ ​សព្វ​លោ​កេ​ ​អន​ភិ​រត​សញ្ញា​ ​១​ ​អដ្ឋិ​ក​សញ្ញា​ ​១​ ​បុ​ឡុ​វក​សញ្ញា​ ​១​ ​វិ​នីល​ក​សញ្ញា​ ​១​ ​វិ​បុព្វ​ក​សញ្ញា​ ​១​ ​វិ​ច្ឆិ​ទ្ទ​ក​សញ្ញា​ ​១​ ​ឧទ្ធុ​មាត​ក​សញ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​១០​ ​យ៉ាងនេះ​ ​បុគ្គល​គប្បី​ចំរើន​ ​ដើម្បី​ដឹង​ច្បាស់​នូវ​រាគៈ​។
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 636864672013637192
ទៅកាន់ទំព័រ៖