ព្រះត្រៃបិដក ភាគ ៥១
[១០៦] ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាង បុគ្គលគប្បីចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ គឺសម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាចា ១ សម្មាកម្មន្តៈ ១ សម្មាអាជីវៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១ សម្មាសមាធិ ១ សម្មាញាណៈ ១ សម្មាវិមុត្តិ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះ បុគ្គលគប្បីចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។
[១០៧] ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាង បុគ្គលគប្បីចំរើន ដើម្បីកំណត់ដឹង អស់រលីង លះបង់ អស់ទៅ សូន្យទៅ នឿយណាយ រំលត់ ស្ងប់រម្ងាប់ លះចោល រលាស់ចោលនូវរាគៈ។បេ។
ID: 636864672256141062
ទៅកាន់ទំព័រ៖