ព្រះត្រៃបិដក ភាគ ៥១

​សុត្តន្ត​បិដក​
​អង្គុត្តរ​និកាយ​ ​ឯកា​ទស​ក​និបាត​


​​សូម​ក្រាប​ថ្វាយបង្គំ​ ​ព្រះមានព្រះភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​នោះ​។​

​និស្សយ​វគ្គ​ ​ទី១​

 ​[​១០៨​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សីល​ទាំងឡាយ​ ​ជាកុសល​មាន​អ្វី​ជា​ប្រយោជន៍​ ​មាន​អ្វី​ជា​អានិសង្ស​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​សីល​ទាំងឡាយ​ជាកុសល​ ​មាន​អ​វិប្បដិសារៈ​ ​(​សេចក្តី​មិន​ក្តៅក្រហាយ​)​ ​ជា​ប្រយោជន៍​ ​មាន​អ​វិប្បដិសារៈ​ជា​អានិសង្ស​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អ​វិប្បដិសារៈ​ ​មាន​អ្វី​ជា​ប្រយោជន៍​ ​មាន​អ្វី​ជា​អានិសង្ស​។​ ​
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 636864676430829841
ទៅកាន់ទំព័រ៖