ព្រះត្រៃបិដក ភាគ ៥១

​ម្នាល​អានន្ទ​ ​អ​វិប្បដិសារៈ​ ​មាន​បា​មុ​ជ្ជៈ​ ​(​សេចក្តី​រីករាយ​ទន់​)​ ​ជា​ប្រយោជន៍​ ​មាន​បា​មុ​ជ្ជៈ​ជា​អានិសង្ស​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បា​មុ​ជ្ជៈ​ ​មាន​អ្វី​ជា​ប្រយោជន៍​ ​មាន​អ្វី​ជា​អានិសង្ស​។​ ​ម្នាល​អានន្ទ​ ​បា​មុ​ជ្ជៈ​ ​មាន​បីតិ​ ​(​សេចក្តី​រីករាយ​ខ្លាំង​)​ ​ជា​ប្រយោជន៍​ ​មាន​បីតិ​ ​ជា​អានិសង្ស​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បីតិ​ ​មាន​អ្វី​ជា​ប្រយោជន៍​ ​មាន​អ្វី​ជា​អានិសង្ស​។​ ​ម្នាល​អានន្ទ​ ​បីតិ​ ​មា​នប​ស្ស​ទ្ធិ​ ​(​សេចក្តី​ស្ងប់​រម្ងាប់​)​ ​ជា​ប្រយោជន៍​ ​មា​នប​ស្ស​ទ្ធិ​ជា​អានិសង្ស​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បស្ស​ទ្ធិ​ ​មាន​អ្វី​ជា​ប្រយោជន៍​ ​មាន​អ្វី​ជា​អានិសង្ស​។​ ​ម្នាល​អានន្ទ​ ​បស្ស​ទ្ធិ​ ​មាន​សុខៈ​ជា​ប្រយោជន៍​ ​មាន​សុខៈ​ជា​អានិសង្ស​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សុខៈ​ ​មាន​អ្វី​ជា​ប្រយោជន៍​ ​មាន​អ្វី​ជា​អានិសង្ស​។​ ​ម្នាល​អានន្ទ​ ​សុខៈ​ ​មាន​សមាធិ​ ​(​ការ​តាំងចិត្ត​មាំ​)​ ​ជា​ប្រយោជន៍​ ​មាន​សមាធិ​ ​ជា​អានិសង្ស​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សមាធិ​ ​មាន​អ្វី​ជា​ប្រយោជន៍​ ​មាន​អ្វី​ជា​អានិសង្ស​។​ ​ម្នាល​អានន្ទ​ ​សមាធិ​ ​មាន​យថាភូត​ញ្ញាណ​ទស្សនៈ​ ​(​ការ​ឃើញ​នូវ​សច្ចៈ​ ​៤​ ​ដោយ​ញាណ​តាមពិត​)​ ​ជា​ប្រយោជន៍​ ​មាន​យថាភូត​ញ្ញាណ​ទស្សនៈ​ ​ជា​អានិសង្ស​។​ ​
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 636864676651682473
ទៅកាន់ទំព័រ៖