ព្រះត្រៃបិដក ភាគ ៥១

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​មាន​អ្វី​ជា​ប្រយោជន៍​ ​មាន​អ្វី​ជា​អានិសង្ស​។​ ​ម្នាល​អានន្ទ​ ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​មាន​និ​ព្វិ​ទា​ ​(​សេចក្តី​នឿយណាយ​)​ ​ជា​ប្រយោជន៍​ ​មាន​និ​ព្វិ​ទា​ ​ជា​អានិសង្ស​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​និ​ព្វិ​ទា​ ​មាន​អ្វី​ជា​ប្រយោជន៍​ ​មាន​អ្វី​ជា​អានិសង្ស​។​ ​ម្នាល​អានន្ទ​ ​និ​ព្វិ​ទា​ ​មាន​វិ​រាគៈ​ ​(​ការប្រាសចាក​តម្រេក​)​ ​ជា​ប្រយោជន៍​ ​មាន​វិ​រាគៈ​ ​ជា​អានិសង្ស​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វិ​រាគៈ​ ​មាន​អ្វី​ជា​ប្រយោជន៍​ ​មាន​អ្វី​ជា​អានិសង្ស​។​ ​មា្នល​អានន្ទ​ ​វិ​រាគៈ​ ​មាន​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​(​បច្ចវេក្ខណញ្ញាណ​)​ ​ជា​ប្រយោជន៍​ ​មាន​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​ជា​អានិសង្ស​។​ ​ម្នាល​អានន្ទ​ ​សីល​ទាំងឡាយ​ជាកុសល​ ​មាន​អ​វិប្បដិសារៈ​ ​ជា​ប្រយោជន៍​ ​មាន​អ​វិប្បដិសារៈ​ជា​អានិសង្ស​ ​អ​វិ​ប្ប​សារៈ​ ​មាន​បា​មុ​ជ្ជៈ​ជា​ប្រយោជន៍​ ​មាន​បា​មុ​ជ្ជៈ​ ​ជា​អានិសង្ស​ ​បា​មុ​ជ្ជៈ​ ​មាន​បីតិ​ជា​ប្រយោជន៍​ ​មាន​បីតិ​ជា​អានិសង្ស​ ​បីតិ​ ​មា​នប​ស្ស​ទ្ធិ​ជា​ប្រយោជន៍​ ​មា​នប​ស្ស​ទ្ធិ​ជា​អានិសង្ស​ ​បស្ស​ទ្ធិ​ ​មាន​សុខៈ​ជា​ប្រយោជន៍​ ​មាន​សុខៈ​ជា​អានិសង្ស​ ​សុខៈ​ ​មាន​សមាធិ​ជា​ប្រយោជន៍​ ​មាន​សមាធិ​ជា​អានិសង្ស​ ​សមាធិ​ ​មាន​យថាភូត​ញ្ញាណ​ទស្សនៈ​ ​ជា​ប្រយោជន៍​ ​មាន​យថាភូត​ញ្ញាណ​ទស្សនៈ​ ​ជា​អានិសង្ស​ ​
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 636864676856274175
ទៅកាន់ទំព័រ៖