ព្រះត្រៃបិដក ភាគ ៥១
ម្នាលភិក្ខុទាំងឡាយ បុគ្គលនឿយណាយ មិនគប្បីធ្វើដោយចេតនាថា អាត្មាអញ ប្រាសចាកតម្រេកដូច្នេះទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនឿយណាយ ប្រាសចាកតម្រេក នេះជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានចិត្តប្រាសចាកតម្រេក មិនគប្បីធ្វើដោយចេតនាថា អាត្មាអញ ធ្វើឲ្យជាក់ច្បាស់ នូវវិមុត្តិញ្ញាណទស្សនៈ ដូច្នេះទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកប្រាសចាកតម្រេក តែងធ្វើឲ្យជាក់ច្បាស់នូវវិមុត្តិញ្ញាណទស្សនៈ នេះជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ វិរាគៈ មានវិមុត្តិញ្ញាណទស្សនៈ ជាប្រយោជន៍ មានវិមុត្តិញ្ញាណទស្សនៈ ជាអានិសង្ស និព្វិទា មានវិរាគៈជាប្រយោជន៍ មានវិរាគៈជាអានិសង្ស យថាភូតញ្ញាណទស្សនៈ មាននិព្វិទា ជាប្រយោជន៍ មាននិព្វិទា ជាអានិសង្ស សមាធិ មានយថាភូតញ្ញាណទស្សនៈ ជាប្រយោជន៍ មានយថាភូតញ្ញាណទស្សនៈ ជាអានិសង្ស សុខៈ មានសមាធិ ជាប្រយោជន៍ មានសមាធិ ជាអានិសង្ស បស្សទ្ធិ មានសុខៈ ជាប្រយោជន៍ មានសុខៈជាអានិសង្ស បីតិ មានបស្សទ្ធិ ជាប្រយោជន៍ មានបស្សទ្ធិជាអានិសង្ស បាមុជ្ជៈ មានបីតិជាប្រយោជន៍ មានបីតិ ជាអានិសង្ស អវិប្បដិសារៈ មានបាមុជ្ជៈ ជាប្រយោជន៍ មានបាមុជ្ជៈ ជាអានិសង្ស
ID: 636864677440457588
ទៅកាន់ទំព័រ៖