ព្រះត្រៃបិដក ភាគ ៥១
កាលបើយថាភូតញ្ញាណទស្សនៈ មិនមាន បុគ្គលអ្នកវិបត្តិចាកយថាភូតញ្ញាណទស្សនៈ តែងសាបសូន្យចាកឧបនិស្ស័យនៃនិព្វិទា កាលបើនិព្វិទាមិនមាន បុគ្គលអ្នកវិបត្តិចាកនិព្វិទា តែងសាបសូន្យចាកឧបនិស្ស័យនៃវិរាគៈ កាលបើវិរាគៈមិនមាន បុគ្គលអ្នកវិបត្តិចាកវិរាគៈ តែងសាបសូន្យ ចាកឧបនិស្ស័យ នៃវិមុត្តិញ្ញាណទស្សនៈ។ ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើ ដែលប្រាសចាកមែក និងស្លឹកហើយ ក្រមររបស់ឈើនោះក្តី ក៏មិនដល់នូវការពេញលេញ សម្បកក្តី ស្រាយក្តី ខ្លឹមក្តី ក៏មិនដល់នូវការពេញលេញ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ្រុស្តសីល វិបត្តិចាកសីល តែងសាបសូន្យ ចាកឧបនិស្ស័យ នៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មិនមាន បុគ្គលអ្នកវិបត្តិចាកអវិប្បដិសារៈ តែងសាបសូន្យ ចាកឧបនិស្ស័យ។ បេ។ នៃវិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានសីល បរិបូណ៌ដោយសីល តែងបរិបូណ៌ដោយឧបនិស្ស័យ នៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈមាន បុគ្គលអ្នកបរិបូណ៌ដោយអវិប្បដិសារៈ តែងបរិបូណ៌ដោយឧបនិស្ស័យ នៃបាមុជ្ជៈ
ID: 636864677851871120
ទៅកាន់ទំព័រ៖