ព្រះត្រៃបិដក ភាគ ៥១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នកមានសីល​ ​បរិបូណ៌​ដោយ​សីល​ ​តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​នៃ​អ​វិប្បដិសារៈ​ ​កាលបើ​អ​វិប្បដិសារៈ​ ​មាន​ ​បុគ្គល​អ្នក​បរិបូណ៌​ដោយ​អ​វិប្បដិសារៈ​ ​តែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​។​បេ​។​ ​នៃ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​ក៏​យ៉ាងនោះ​ដែរ​។​
 [​១១១​]​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​អាវុសោ​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ថេរ​វាចា​ ​នៃ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ថា​ ​ករុណា​ ​អាវុសោ​។​ ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​បាន​ពោល​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​អ្នក​ទ្រុស្តសីល​ ​វិបត្តិ​ចាក​សីល​ហើយ​ ​តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ​ ​នៃ​អ​វិប្បដិសារៈ​ ​កាលបើ​អ​វិប្បដិសារៈ​ ​មិន​មាន​ ​បុគ្គល​អ្នក​វិបត្តិ​ចាក​អ​វិប្បដិសារៈ​ ​តែង​សាបសូន្យ​ ​ចាក​ឧបនិស្ស័យ​នៃ​បា​មុ​ជ្ជៈ​ ​កាលបើ​បា​មុ​ជ្ជៈ​ ​មិន​មាន​ ​បុគ្គល​អ្នក​វិបត្តិ​ចាក​បា​មុ​ជ្ជៈ​ ​តែង​សាបសូន្យ​ ​ចាក​ឧបនិស្ស័យ​នៃ​បីតិ​ ​កាលបើ​បីតិ​ ​មិន​មាន​ ​បុគ្គល​អ្នក​វិបត្តិ​ចាក​បីតិ​ ​តែង​សាបសូន្យ​ ​ចាក​ឧប​និស្ស័យ​នៃ​បស្ស​ទ្ធិ​ ​កា​លបើបស្ស​ទ្ធិ​ ​មិន​មាន​ ​បុគ្គល​អ្នក​វិបត្តិ​ចា​កប​ស្ស​ទ្ធិ​ ​តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ​នៃ​សុខៈ​
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 636864678222872340
ទៅកាន់ទំព័រ៖