ព្រះត្រៃបិដក ភាគ ៥១
កាលបើសុខៈ មិនមាន បុគ្គលអ្នកវិបត្តិចាកសុខៈ តែងសាបសូន្យចាកឧបនិស្ស័យ នៃសម្មាសមាធិ កាលបើសម្មាសមាធិ មិនមាន បុគ្គលអ្នកវិបត្តិចាកសម្មាសមាធិ តែងសាបសូន្យ ចាកឧបនិស្ស័យនៃយថាភូតញ្ញាណទស្សនៈ កាលបើយថាភូតញ្ញាណទស្សនៈ មិនមាន បុគ្គលអ្នកវិបត្តិចាកយថាភូតញ្ញាណទស្សនៈ តែងសាបសូន្យចាកឧបនិស្ស័យនៃនិព្វិទា កាលបើនិព្វិទា មិនមាន បុគ្គលអ្នកវិបត្តិចាកនិព្វិទា តែងសាបសូន្យចាកឧបនិស្ស័យនៃវិរាគៈ កាលបើវិរាគៈ មិនមាន បុគ្គលអ្នកវិបត្តិចាកវិរាគៈ តែងសាបសូន្យចាកឧបនិស្ស័យ នៃវិមុត្តិញ្ញាណទស្សនៈ។ ម្នាលអាវុសោទាំងឡាយ ប្រៀបដូចដើមឈើ ដែលប្រាសចាកមែក និងស្លឹកហើយ ក្រមររបស់ឈើនោះក្តី ក៏មិនដល់នូវការពេញលេញ សម្បកក្តី ស្រាយក្តី ខ្លឹមក្តី ក៏មិនដល់នូវការពេញលេញ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ បុគ្គលអ្នកទ្រុស្តសីល វិបត្តិចាកសីល តែងសាបសូន្យចាកឧបនិស្ស័យនៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មិនមាន បុគ្គលអ្នកវិបត្តិចាកអវិប្បដិសារៈ តែងសាបសូន្យ ចាកឧបនិស្ស័យ។បេ។
ID: 636864678447765203
ទៅកាន់ទំព័រ៖