ព្រះត្រៃបិដក ភាគ ៥១
នៃវិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោទាំងឡាយ បុគ្គលអ្នកមានសីល បរិបូណ៌ដោយសីល តែងបរិបូណ៌ដោយឧបនិស្ស័យ នៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មាន បុគ្គលអ្នកបរិបូណ៌ ដោយអវិប្បដិសារៈ តែងបរិបូណ៌ដោយឧបនិស្ស័យនៃបាមុជ្ជៈ កាលបើបាមុជ្ជៈ មាន បុគ្គលអ្នកបរិបូណ៌ ដោយបាមុជ្ជៈ តែងបរិបូណ៌ដោយឧបនិស្ស័យនៃបីតិ កាលបើបីតិ មាន បុគ្គលអ្នកបរិបូណ៌ដោយបីតិ តែងបរិបូណ៌ដោយឧបនិស្ស័យនៃបស្សទ្ធិ កាលបើបស្សទ្ធិ មាន បុគ្គលអ្នកបរិបូណ៌ដោយបស្សទ្ធិ តែងបរិបូណ៌ដោយឧបនិស្ស័យនៃសុខៈ កាលបើសុខៈ មាន បុគ្គលអ្នកបរិបូណ៌ដោយសុខៈ តែងបរិបូណ៌ដោយឧបនិស្ស័យនៃសម្មាសមាធិ កាលបើសម្មាសមាធិ មាន បុគ្គលអ្នកបរិបូណ៌ដោយសម្មាសមាធិ តែងបរិបូណ៌ដោយឧបនិស្ស័យ នៃយថាភូតញ្ញាណទស្សនៈ កាលបើយថាភូតញ្ញាណទស្សនៈ មាន បុគ្គលអ្នកបរិបូណ៌ដោយយថាភូតញ្ញាណទស្សនៈ តែងបរិបូណ៌ដោយឧបនិស្ស័យនៃនិព្វិទា កាលបើនិព្វិទា មាន បុគ្គលអ្នកបរិបូណ៌ដោយនិព្វិទា តែងបរិបូណ៌ដោយឧបនិស្ស័យ នៃវិរាគៈ កាលបើវិរាគៈ មាន បុគ្គលអ្នកបរិបូណ៌ដោយវិរាគៈ តែងបរិបូណ៌ដោយឧបនិស្ស័យ នៃវិមុត្តិញ្ញាណទស្សនៈ។
ID: 636864678613534685
ទៅកាន់ទំព័រ៖