ព្រះត្រៃបិដក ភាគ ៥១
ម្នាលអាវុសោទាំងឡាយ ប្រៀបដូចដើមឈើ ដែលបរិបូណ៌ដោយមែក និងស្លឹក ក្រមររបស់ឈើនោះក្តី ក៏ដល់នូវការពេញលេញ សម្បកក្តី ស្រាយក្តី ខ្លឹមក្តី ក៏ដល់នូវការពេញលេញ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ បុគ្គលអ្នកមានសីល បរិបូណ៌ដោយសីល តែងបរិបូណ៌ដោយឧបនិស្ស័យ នៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មាន បុគ្គលអ្នកបរិបូណ៌ដោយអវិប្បដិសារៈ តែងបរិបូណ៌ដោយឧបនិស្ស័យ។បេ។ នៃវិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ។
[១១២] ក្នុងទីនោះឯង ព្រះអានន្ទដ៏មានអាយុ ហៅភិក្ខុទាំងឡាយ។បេ។ ម្នាលអាវុសោទាំងឡាយ បុគ្គលអ្នកទ្រុស្តសីល វិបត្តិចាកសីល តែងសាបសូន្យ ចាកឧបនិស្ស័យ នៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មិនមាន បុគ្គលអ្នកវិបត្តិចាកអវិប្បដិសារៈ តែងសាបសូន្យចាកឧបនិស្ស័យនៃបាមុជ្ជៈ កាលបើបាមុជ្ជៈ មិនមាន បុគ្គលអ្នកវិបត្តិចាកបាមុជ្ជៈ តែងសាបសូន្យចាកឧបនិស្ស័យនៃបីតិ កាលបើបីតិ មិនមាន បុគ្គលអ្នកវិបត្តិចាកបីតិ តែងសាបសូន្យចាកឧបនិស្ស័យនៃបស្សទ្ធិ កាលបើបស្សទ្ធិ មិនមាន បុគ្គលអ្នកវិបត្តិចាកបស្សទ្ធិ តែងសាបសូន្យចាកឧបនិស្ស័យនៃសុខៈ
ID: 636864678840437663
ទៅកាន់ទំព័រ៖