ព្រះត្រៃបិដក ភាគ ៥១

​កាលបើ​សុខៈ​ ​មិន​មាន​ ​បុគ្គល​អ្នក​វិបត្តិ​ចាក​សុខៈ​ ​តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ​នៃ​សម្មាសមាធិ​ ​កាលបើ​សម្មាសមាធិ​ ​មិន​មាន​ ​បុគ្គល​អ្នក​វិបត្តិ​ចាក​សម្មាសមាធិ​ ​តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ​ ​នៃ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​កាលបើ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​មិន​មាន​ ​បុគ្គល​អ្នក​វិបត្តិ​ចាក​យថាភូត​ញ្ញាណ​ទស្សនៈ​ ​តែង​សាបសូន្យ​ ​ចាក​ឧបនិស្ស័យ​នៃ​និ​ព្វិ​ទា​ ​កាលបើ​និ​ព្វិ​ទា​ ​មិន​មាន​ ​បុគ្គល​អ្នក​វិបត្តិ​ចាក​និ​ព្វិ​ទា​ ​តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ​នៃ​វិ​រាគៈ​ ​កាលបើ​វិ​រាគៈ​មិន​មាន​ ​បុគ្គល​អ្នក​វិបត្តិ​ចាក​វិ​រាគៈ​ ​តែង​សាបសូន្យ​ ​ចាក​ឧបនិស្ស័យ​នៃ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​។​ ​មា្នល​អាវុសោ​ទាំងឡាយ​ ​ប្រៀប​ដូចដើម​ឈើ​ ​ដែល​ប្រាសចាក​មែក​ ​និង​ស្លឹក​ ​ក្រមរ​របស់​ឈើ​នោះ​ក្តី​ ​ក៏​មិនដល់​នូវ​ការ​ពេញលេញ​ ​សម្បក​ក្តី​ ​ស្រាយ​ក្តី​ ​ខ្លឹម​ក្តី​ ​ក៏​មិនដល់​នូវ​ការ​ពេញលេញ​ ​យ៉ាងណាមិញ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​អ្នក​ទ្រុស្តសីល​ ​វិបត្តិ​ចាក​សីល​ ​តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ​នៃ​អ​វិប្បដិសារៈ​ ​កាលបើ​អ​វិប្បដិសារៈ​ ​មិន​មាន​ ​បុគ្គល​អ្នក​វិបត្តិ​ចាក​អ​វិប្បដិសារៈ​ ​តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ​។​បេ​។​ ​នៃ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 636864679065170517
ទៅកាន់ទំព័រ៖