ព្រះត្រៃបិដក ភាគ ៥១

​ត្រូវអាបត្តិ​ណាមួយ​ដ៏​សៅហ្មង​ ​១​ ​លះបង់​សិក្ខា​ ​ហើយ​ត្រឡប់​មក​ដើម្បី​ភេទ​ថោកទាប​ ​១​ ​ប៉ះ​នឹង​រោគ​ធ្ងន់​ខ្លាំង​ ​១​ ​ដល់​នូវ​ការ​ឆ្កួត​ ​រវើរវាយ​ចិត្ត​ ​១​ ​ធ្វើ​កាលកិរិយា​ទាំង​វង្វេង​ ​១​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​តិះដៀល​ព្រះ​អរិយៈ​ ​ជេរប្រទេច​ពួក​ភិក្ខុ​ជាស​ព្រហ្មចារី​ ​ហើយ​មិន​គប្បី​ដល់​នូវ​សេចក្តី​វិនាស​ទាំង​ ​១១​ ​យ៉ាងណា​មួយ​ ​នុ៎ះ​មិនមែន​ជាហេតុ​ ​មិនមែន​ជា​បច្ច័យ​ឡើយ​។​
 [​១១៤​]​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ហើយ​ ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​បាន​នូវ​សមាធិ​ ​មាន​សភាព​ដូច្នេះ​ ​មាន​ដែរ​ឬ​ ​
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 636864679879007065
ទៅកាន់ទំព័រ៖