ព្រះត្រៃបិដក ភាគ ៥១
ដូចជាភិក្ខុមិនសំគាល់ថា ដី ក្នុងដី មិនសំគាល់ថា ទឹក ក្នុងទឹក មិនសំគាល់ថា ភ្លើង ក្នុងភ្លើង មិនសំគាល់ថា ខ្យល់ ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះ ក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខ ភិក្ខុមិនសំគាល់ក្នុងរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែមានសញ្ញាជាធម្មតា តែប៉ុណ្ណោះ។ ម្នាលអានន្ទ ភិក្ខុបានសមាធិមានសភាព ដូច្នោះក៏មាន ដូចជាភិក្ខុមិនសំគាល់ថា ដី ក្នុងដី មិនសំគាល់ថា ទឹក ក្នុងទឹក
ID: 636864680152692719
ទៅកាន់ទំព័រ៖