ព្រះត្រៃបិដក ភាគ ៥១

​មិន​សំគាល់​ថា​ ​ភ្លើង​ ​ក្នុង​ភ្លើង​ ​មិន​សំគាល់​ថា​ ​ខ្យល់​ ​ក្នុង​ខ្យល់​ ​មិន​សំគាល់​ថា​ ​អាកាសានញ្ចាយតនៈ​ ​ក្នុង​អាកាសានញ្ចាយតនៈ​ ​មិន​សំគាល់​ថា​ ​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​ក្នុង​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​មិន​សំគាល់​ថា​ ​អា​កិ​ញ្ចញ្ញា​យតនៈ​ ​ក្នុង​អា​កិ​ញ្ចញ្ញា​យតនៈ​ ​មិន​សំគាល់​ថា​ ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ​ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ​មិន​សំគាល់​ថា​ ​លោក​នេះ​ ​ក្នុង​លោក​នេះ​ ​មិន​សំគាល់​ថា​ ​លោកខាងមុខ​ ​ក្នុង​លោកខាងមុខ​ ​មិន​សំគាល់​ ​ក្នុង​របស់​ដែល​ខ្លួន​ឃើញ​ ​ឮ​ ​លិទ្ធ​ ​ភ្លក្ស​ ​ដឹង​ច្បាស់​ ​ដល់​ ​ស្វែងរក​ ​ត្រិះរិះ​ដោយចិត្ត​ ​គ្រាន់តែ​មាន​សញ្ញា​ជា​ធម្មតា​ ​តែប៉ុណ្ណោះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដូច​ភិក្ខុ​បាន​សមាធិ​ ​មាន​សភាព​ ​ដូច្នោះ​ក៏​មាន​ ​តើ​ដូចម្តេច​ ​ដូចជា​ភិក្ខុ​មិន​សំគាល់​ថា​ ​ដី​ក្នុង​ដី​ ​មិន​សំគាល់​ថា​ ​ទឹក​ ​ក្នុងទឹក​ ​មិន​សំគាល់​ថា​ ​ភ្លើង​ ​ក្នុង​ភ្លើង​ ​មិន​សំគាល់​ថា​ ​ខ្យល់​ ​ក្នុង​ខ្យល់​ ​
ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 636864680379345683
ទៅកាន់ទំព័រ៖