ព្រះត្រៃបិដក ភាគ ៥១

​មិន​សំគាល់​ថា​ ​ភ្លើង​ ​ក្នុង​ភ្លើង​ ​មិន​សំគាល់​ថា​ ​ខ្យល់​ ​ក្នុង​ខ្យល់​ ​មិន​សំគាល់​ថា​ ​អាកាសានញ្ចាយតនៈ​ ​ក្នុង​អាកាសានញ្ចាយតនៈ​ ​មិន​សំគាល់​ថា​ ​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​ក្នុង​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​មិន​សំគាល់​ថា​ ​អា​កិ​ញ្ចញ្ញា​យតនៈ​ ​ក្នុង​អា​កិ​ញ្ចញ្ញា​យតនៈ​ ​មិន​សំគាល់​ថា​ ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ​ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ​មិន​សំគាល់​ថា​ ​លោក​នេះ​ ​ក្នុង​លោក​នេះ​ ​មិន​សំគាល់​ថា​ ​លោកខាងមុខ​ ​ក្នុង​លោកខាងមុខ​ ​មិន​សំគាល់​ ​ក្នុង​របស់​ដែល​ខ្លួន​ឃើញ​ ​ឮ​ ​លិទ្ធ​ ​ភ្លក្ស​ ​ដឹង​ច្បាស់​ ​ដល់​ ​ស្វែងរក​ ​ត្រិះរិះ​ដោយចិត្ត​ ​គ្រាន់តែ​មាន​សញ្ញា​ជា​ធម្មតា​តែប៉ុណ្ណោះ​។​ ​លំដាប់នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ត្រេកអរ​ ​រីករាយ​ ​ចំពោះ​ភាសិត​របស់​ព្រះមានព្រះភាគ​ហើយ​ ​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចូល​ទៅ​រក​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​រីករាយ​ទៅ​រក​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​អង្គុយ​ក្នុង​ទីសម​គួរ​។
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 636864680811590406
ទៅកាន់ទំព័រ៖