ព្រះត្រៃបិដក ភាគ ៥១
លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បាននិយាយទៅនឹងព្រះសារីបុត្រដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោ សារីបុត្រ ភិក្ខុបានសមាធិ មានសភាពដូច្នោះ មានដែរឬ ដូចជាភិក្ខុមិនសំគាល់ថា ដី ក្នុងដី។បេ។ មិនសំគាល់ក្នុងរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។ ម្នាលអាវុសោអានន្ទ ភិក្ខុបានសមាធិ មានសភាពដូច្នោះ ក៏មាន ដូចជាភិក្ខុមិនសំគាល់ថា ដី ក្នុងដី។បេ។ មិនសំគាល់ក្នុងរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។ ម្នាលអាវុសោសារីបុត្រ ដូចភិក្ខុបានសមាធិមានសភាពដូច្នោះ ដែលមាន តើដូចម្តេច ដូចជាភិក្ខុមិនសំគាល់ថា ដី ក្នុងដី។បេ។ មិនសំគាល់ក្នុងរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត
ID: 636864681033913122
ទៅកាន់ទំព័រ៖