ព្រះត្រៃបិដក ភាគ ៥១

​គ្រាន់តែ​មាន​សញ្ញា​ជា​ធម្មតា​តែប៉ុណ្ណោះ​។​ ​ម្នាល​អាវុសោ​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មាន​សេចក្តី​សំគាល់​យ៉ាងនេះ​ថា​ ​ការ​រម្ងាប់​នូវ​សង្ខារ​ទាំងអស់​ ​ការ​លះ​ចោល​នូវ​កិលេស​ទាំងអស់​ ​ការ​អស់​តណ្ហា​ ​ការប្រាសចាក​តម្រេក​ ​ការ​រលត់ទុក្ខ​ ​គឺ​ព្រះ​និព្វាន​ណា​ ​ព្រះ​និព្វាន​នុ៎ះ​ ​ជាទី​ស្ងប់​ ​ព្រះ​និព្វាន​នុ៎ះ​ដ៏​ឧត្តម​។​ ​ម្នាល​អាវុសោ​អានន្ទ​ ​ភិក្ខុ​បាន​សមាធិ​ ​មាន​សភាព​ដូច្នោះ​ ​យ៉ាងនេះ​ឯង​ ​ដូចជា​ ​ភិក្ខុ​មិន​សំគាល់​ថា​ដី​ ​ក្នុង​ដី​។​បេ​។​ ​មិន​សំគាល់​ក្នុង​របស់​ដែល​ខ្លួន​ឃើញ​ ​ឮ​ ​លិទ្ធ​ ​ភ្លក្ស​ ​ដឹង​ច្បាស់​ ​ដល់​ ​ស្វែងរក​ ​ត្រិះរិះ​ដោយចិត្ត​ ​គ្រាន់តែ​មាន​សញ្ញា​ ​ជា​ធម្មតា​តែប៉ុណ្ណោះ​។​ ​ម្នាល​អាវុសោ​ ​អស្ចារ្យ​ណាស់​ ​ម្នាល​អាវុសោ​ ​ចំឡែក​ណាស់​ ​ព្រោះថា​ ​អត្ថ​ ​និង​ព្យញ្ជនៈ​របស់​ព្រះ​សាស្តា​ ​និង​សាវ័ក​ត្រូវគ្នា​ ​សមគ្នា​ ​មិនបាន​ខុសគ្នា​ដោយ​អត្ថ​ ​ដោយ​ព្យញ្ជនៈ​ ​ក្នុង​បទ​ដ៏​ប្រសើរ​នេះ​ឡើយ​។​ ​
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 636864681206132973
ទៅកាន់ទំព័រ៖