ព្រះត្រៃបិដក ភាគ ៥១
ម្នាលអាវុសោ អម្បាញ់មិញនេះ ខ្ញុំបានចូលទៅគាល់ព្រះមានព្រះភាគ ហើយសួរសេចក្តីនេះ។ ព្រះមានព្រះភាគ ក៏បានព្យាករសេចក្តីនេះ ដោយបទទាំងនេះ ដោយព្យញ្ជនៈទាំងនេះដល់ខ្ញុំ ដូចជាព្រះសារីបុត្រដ៏មានអាយុដែរ។ ម្នាលអាវុសោ អស្ចារ្យណាស់ ម្នាលអាវុសោ ចំឡែកណាស់ ព្រោះថា អត្ថ និងព្យញ្ជនៈរបស់ព្រះសាស្តា និងសាវ័កត្រូវគ្នា សមគ្នា មិនបានខុសគ្នា ដោយអត្ថ ដោយព្យញ្ជនៈ ក្នុងបទដ៏ប្រសើរនេះឡើយ។
[១១៥] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុបានសមាធិ មានសភាពដូច្នោះ មានដែរឬ ដូចជាភិក្ខុមិនធ្វើទុកក្នុងចិត្តនូវចក្ខុ មិនធ្វើទុកក្នុងចិត្តនូវរូប មិនធ្វើទុកក្នុងចិត្តនូវសោតៈ មិនធ្វើទុកក្នុងចិត្តនូវសទ្ទៈ មិនធ្វើទុកក្នុងចិត្តនូវឃានៈ មិនធ្វើទុកក្នុងចិត្តនូវគន្ធៈ
ID: 636864681442636500
ទៅកាន់ទំព័រ៖