ព្រះត្រៃបិដក ភាគ ៥១
មិនធ្វើទុកក្នុងចិត្តនូវជិវ្ហា មិនធ្វើទុកក្នុងចិត្តនូវរស មិនធ្វើទុកក្នុងចិត្តនូវកាយ មិនធ្វើទុកក្នុងចិត្ត នូវផោដ្ឋព្វៈ មិនធ្វើទុកក្នុងចិត្តនូវបឋវី មិនធ្វើទុកក្នុងចិត្តនូវអាបោ មិនធ្វើទុកក្នុងចិត្តនូវតេជោ មិនធ្វើទុកក្នុងចិត្តនូវវាយោ មិនធ្វើទុកក្នុងចិត្តនូវអាកាសានញ្ចាយតនៈ មិនធ្វើទុកក្នុងចិត្តនូវវិញ្ញាណញ្ចាយតនៈ មិនធ្វើទុកក្នុងចិត្តនូវអាកិញ្ចញ្ញាយតនៈ មិនធ្វើទុកក្នុងចិត្តនូវនេវសញ្ញានាសញ្ញាយតនៈ មិនធ្វើទុកក្នុងចិត្តនូវលោកនេះ មិនធ្វើទុកក្នុងចិត្ត នូវលោកខាងមុខ មិនធ្វើទុកក្នុងចិត្តនូវរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែធ្វើទុកក្នុងចិត្តជាធម្មតាតែប៉ុណ្ណោះ។ ម្នាលអានន្ទ ភិក្ខុបានសមាធិ មានសភាពដូច្នោះក៏មាន ដូចជាភិក្ខុមិនធ្វើទុកក្នុងចិត្តនូវចក្ខុ មិនធ្វើទុកក្នុងចិត្តនូវរូប មិនធ្វើទុកក្នុងចិត្តនូវសោតៈ មិនធ្វើទុកក្នុងចិត្តនូវសទ្ទៈ មិនធ្វើទុកក្នុងចិត្តនូវឃានៈ មិនធ្វើទុកក្នុងចិត្តនូវគន្ធៈ មិនធ្វើទុកក្នុងចិត្តនូវជិវ្ហា
ID: 636864681676199859
ទៅកាន់ទំព័រ៖