ព្រះត្រៃបិដក ភាគ ៥១
មិនធ្វើទុកក្នុងចិត្តនូវរស មិនធ្វើទុកក្នុងចិត្តនូវកាយ មិនធ្វើទុកក្នុងចិត្តនូវផោដ្ឋព្វៈ មិនធ្វើទុកក្នុងចិត្តនូវបឋវី មិនធ្វើទុកក្នុងចិត្តនូវអាបោ មិនធ្វើទុកក្នុងចិត្តនូវតេជោ មិនធ្វើទុកក្នុងចិត្តនូវវាយោ មិនធ្វើទុកក្នុងចិត្តនូវអាកាសានញ្ចាយតនៈ មិនធ្វើទុកក្នុងចិត្តនូវវិញ្ញាណញ្ចាយតនៈ មិនធ្វើទុកក្នុងចិត្តនូវអាកិញ្ចញ្ចាយតនៈ មិនធ្វើទុកក្នុងចិត្តនូវនេវសញ្ញានាសញ្ញាយតនៈ មិនធ្វើទុកក្នុងចិត្តនូវលោកនេះ មិនធ្វើទុកក្នុងចិត្តនូវលោកខាងមុខ មិនធ្វើទុកក្នុងចិត្ត នូវរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែធ្វើទុកក្នុងចិត្តជាធម្មតាប៉ុណ្ណោះ។ បពិត្រព្រះអង្គដ៏ចំរើន ដូចភិក្ខុបានសមាធិ មានសភាពដូច្នោះក៏មាន តើដូចម្តេច ដូចជាភិក្ខុមិនធ្វើទុកក្នុងចិត្តនូវចក្ខុ មិនធ្វើទុកក្នុងចិត្តនូវរូប។បេ។ មិនធ្វើទុកក្នុងចិត្តនូវរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែធ្វើទុកក្នុងចិត្តជាធម្មតាប៉ុណ្ណោះ។
ID: 636864681855200097
ទៅកាន់ទំព័រ៖