ព្រះត្រៃបិដក ភាគ ៥១

​ម្នាល​សន្ធៈ​ ​ព្រោះថា​ ​សេះ​មានពុត​ត្បុត​ ​ដែលគេ​ចង​ក្បែរ​ក្រង់​នៃ​ស្រូវ​ ​មិន​មានគំនិត​យ៉ាងនេះ​ថា​ ​ថ្ងៃនេះ​ ​នាយ​សារថី​អ្នកបង្ហាត់​សេះ​ ​នឹង​ឲ្យ​អញ​ធ្វើ​នូវ​ហេតុ​ដូចម្តេច​ ​អញ​ធ្វើ​តប​ទៅវិញ​ដូចម្តេច​។​ ​សេះ​នោះ​ ​ត្រូវ​គេ​ចង​ក្បែរ​ក្រង់​នៃ​ស្រូវ​ហើយ​ ​តែង​គិតថា​ ​ស្រូវដំណើប​ ​ស្រូវដំណើប​។​ ​ម្នាល​សន្ធៈ​ ​បុរស​មានពុត​ត្បុត​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ទៅ​នៅក្នុង​ព្រៃ​ក្តី​ ​នៅ​ក្រោមម្លប់​ឈើ​ក្តី​ ​នៅក្នុង​ផ្ទះ​ស្ងាត់​ក្តី​ ​មានចិត្ត​ដែល​កាមរាគ​រួបរឹត​ ​ដែល​កាមរាគ​គ្រប​សង្កត់​ហើយ​ ​រមែង​មិនដឹង​នូវ​ការ​រលាស់ចោល​នូវ​កាមរាគ​ ​ដែល​កើតឡើង​ដោយពិត​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​បុរស​នោះ​ ​តែង​គិត​ជញ្ជឹង​ ​ជ្រុលជ្រប់​ ​សុបសៅ​ ​ព្រោះ​ធ្វើ​កាមរាគ​ឲ្យ​នៅ​ខាងក្នុង​។​ ​បុគ្គល​មានចិត្ត​ដែល​ព្យាបាទ​ ​រួបរឹត​ហើយ​.​.​.​ ​មានចិត្ត​ដែល​ថីនមិទ្ធៈ​ ​រួបរឹត​ហើយ​.​.​.​ ​មានចិត្ត​ដែល​ឧទ្ធច្ចកុក្កុច្ចៈ​ ​រួបរឹត​ហើយ​.​.​.​
ថយ | ទំព័រទី ២៥១ | បន្ទាប់
ID: 636864690008506440
ទៅកាន់ទំព័រ៖