ព្រះត្រៃបិដក ភាគ ៥១
ម្នាលសន្ធៈ គំនិតរបស់សេះអាជានីយ តើដូចម្តេច។ ម្នាលសន្ធៈ សេះអាជានីយដ៏ចំរើន ដែលគេចងក្បែរក្រង់ នៃស្រូវដំណើប រមែងមិនគិតថា ស្រូវដំណើប ស្រូវដំណើបទេ។ ដំណើរនុ៎ះ ព្រោះហេតុអ្វី។ ម្នាលសន្ធៈ ព្រោះថា សេះអាជានីយដ៏ចំរើន ដែលគេចងក្បែរក្រង់នៃស្រូវ តែងមានសេចក្តីត្រិះរិះ យ៉ាងនេះថា ក្នុងថ្ងៃនេះ នាយសារថីអ្នកបង្ហាត់សេះ នឹងឲ្យអញធ្វើនូវហេតុដូចម្តេច អញនឹងធ្វើតបទៅវិញ ដូចម្តេច។ សេះដែលគេចងក្បែរក្រង់នៃស្រូវនោះ រមែងមិននឹកថា ស្រូវដំណើប ស្រូវដំណើបទេ។ ម្នាលសន្ធៈ សេះអាជានីយដ៏ចំរើន តែងពិចារណា នូវការចាក់ដោយជន្លួញយ៉ាងនេះថា ដូចជាបំណុល ដូចជាចំណង ដូចជាសេចក្តីសាបសូន្យ ឬដូចជាទោស។ ម្នាលសន្ធៈ បុរសអាជានីយដ៏ចំរើន ទោះនៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី
ID: 636864690382177812
ទៅកាន់ទំព័រ៖