ព្រះត្រៃបិដក ភាគ ៥១

​តែង​មិន​ឲ្យ​កាមរាគ​រួបរឹត​ចិត្តបាន​ ​មិន​ឲ្យ​កាមរាគ​គ្រប​សង្កត់ចិត្ត​បាន​ ​ទាំង​ដឹង​ច្បាស់​ ​នូវ​ការ​រលាស់ចោល​នូវ​កាមរាគ​ ​ដែល​កើតឡើង​ហើយដោយ​ពិត​។​ ​មិន​ឲ្យ​ព្យាបាទ​រួបរឹត​ចិត្តបាន​.​.​.​ ​មិន​ឲ្យ​ថីនមិទ្ធៈ​រួបរឹត​ចិត្តបាន​.​.​.​ ​មិន​ឲ្យ​ឧទ្ធច្ចកុក្កុច្ចៈ​ ​រួបរឹត​ចិត្តបាន​.​.​.​ ​មិន​ឲ្យ​វិចិកិច្ឆា​រួបរឹត​ចិត្តបាន​ ​មិន​ឲ្យ​វិចិកិច្ឆា​គ្រប​សង្កត់ចិត្ត​បាន​ ​ទាំង​ដឹង​ច្បាស់​នូវ​ការ​រលាស់ចោល​នូវ​វិចិកិច្ឆា​ដែល​កើតឡើង​ហើយដោយ​ពិត​។​ ​បុរស​នោះ​ ​មិន​គិត​ ​ព្រោះ​អាស្រ័យ​នូវ​បឋវី​ ​មិន​គិត​ ​ព្រោះ​អាស្រ័យ​នូវ​អាបោ​ ​មិន​គិត​ ​ព្រោះ​អាស្រ័យ​នូវ​តេជោ​ ​មិន​គិត​ ​ព្រោះ​អាស្រ័យ​នូវ​វាយោ​ ​មិន​គិត​ ​ព្រោះ​អាស្រ័យ​នូវ​អាកាសានញ្ចាយតនៈ​ ​មិន​គិត​ ​ព្រោះ​អាស្រ័យ​នូវ​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​មិន​គិត​ ​ព្រោះ​អាស្រ័យ​នូវ​អា​កិ​ញ្ចញ្ញា​យតនៈ​ ​មិន​គិត​ ​ព្រោះ​អា​ស្រ័យ​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ​មិន​គិត​ ​ព្រោះ​អាស្រ័យ​នូវ​លោក​នេះ​ ​មិន​គិត​ ​ព្រោះ​អាស្រ័យ​នូវ​លោកខាងមុខ​
ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 636864690573168737
ទៅកាន់ទំព័រ៖