ព្រះត្រៃបិដក ភាគ ៥១

​មិន​គិត​ ​ព្រោះ​អាស្រ័យ​នូវ​របស់​ដែល​ខ្លួន​ឃើញ​ ​ឮ​ ​លិទ្ធ​ ​ភ្លក្ស​ ​ដឹង​ច្បាស់​ ​ដល់​ ​ស្វែងរក​ ​ត្រិះរិះ​ដោយចិត្ត​ ​គ្រាន់តែ​គិតជា​ធម្មតា​ប៉ុណ្ណោះ​។​ ​ម្នាល​សន្ធៈ​ ​ទេវតា​ទាំងឡាយ​ ​ព្រមទាំង​ព្រះ​ឥន្រ្ទ​ ​ព្រមទាំង​ព្រះព្រហ្ម​ ​ព្រម​ទាំង​ប​ជា​បតិ​ទេវរាជ​ ​តែង​នមស្ការ​បុរស​ជា​អាជានីយ​ដ៏​ចំរើន​ ​អំពី​ចម្ងាយ​ ​ដែល​ជា​អ្នកមាន​ឈាន​ ​យ៉ាងនេះ​ថា​
​យើង​ទាំងឡាយ​ ​មិន​ស្គាល់​អ្នកណា​ជា​បុរស​អាជានីយ​ ​តែង​គិត​ ​ព្រោះ​អាស្រ័យ​នូវ​គុណធម៌​ណា​ ​បពិត្រ​បុរស​អាជានីយ​ ​យើង​សូម​នមស្ការ​ចំពោះ​អ្នក​ ​បពិត្រ​បុរស​ដ៏​ឧត្តម​ ​យើង​សូម​នមស្ការ​ចំពោះ​អ្នក​។​

 កាល​ព្រះអង្គ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ព្រះ​សន្ធៈ​ដ៏​មាន​អាយុ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុរស​អាជានីយ​ដ៏​ចំរើន​ ​មាន​ឈាន​ ​តែង​គិត​ដូចម្តេច​។​ ​បុរស​អាជានីយ​នោះ​ ​មិន​គិត​ ​ព្រោះ​អាស្រ័យ​នូវ​បឋវី​ ​មិន​គិត​ ​ព្រោះ​អាស្រ័យ​នូវ​អាបោ​ ​មិន​គិត​ ​ព្រោះ​អាស្រ័យ​នូវ​តេជោ​ ​មិន​គិត​ ​ព្រោះ​អាស្រ័យ​នូវ​វាយោ​ ​មិន​គិត​ ​ព្រោះ​អាស្រ័យ​នូវ​អាកាសានញ្ចាយតនៈ​ ​មិន​គិត​ ​ព្រោះ​អាស្រ័យ​នូវ​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​មិន​គិត​ ​ព្រោះ​អាស្រ័យ​នូវ​អា​កិ​ញ្ចញ្ញា​យតនៈ​ ​មិន​គិត​ ​ព្រោះ​អា​ស្រ័យ​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​
ថយ | ទំព័រទី ២៥៥ | បន្ទាប់
ID: 636864690856154922
ទៅកាន់ទំព័រ៖