ព្រះត្រៃបិដក ភាគ ៥១

​មិន​គិត​ ​ព្រោះ​អាស្រ័យ​នូវ​លោក​នេះ​ ​មិន​គិត​ ​ព្រោះ​អាស្រ័យ​នូវ​លោកខាងមុខ​ ​មិន​គិត​ ​ព្រោះ​អាស្រ័យ​នូវ​របស់​ដែល​ខ្លួន​ឃើញ​ ​ឮ​ ​លិទ្ធ​ ​ភ្លក្ស​ ​ដឹង​ច្បាស់​ ​ដល់​ ​ស្វែងរក​ ​ត្រិះរិះ​ដោយចិត្ត​ ​គ្រាន់តែ​គិតជា​ធម្មតា​តែប៉ុណ្ណោះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​ម្តេច​ ​ទេវតា​ទាំងឡាយ​ ​ព្រមទាំង​ព្រះ​ឥន្រ្ទ​ ​ព្រមទាំង​ព្រហ្ម​ ​ព្រម​ទាំង​ប​ជា​បតិ​ទេវរាជ​ ​នមស្ការ​អំពី​ចម្ងាយ​ ​ចំពោះ​បុរស​អាជានីយ​ដ៏​ចំរើន​ ​ដែល​មាន​ឈាន​យ៉ាងនេះ​ថា​
​យើង​ទាំងឡាយ​ ​មិន​ស្គាល់​អ្នកណា​ ​ជា​បុរស​អាជានីយ​ ​តែង​គិត​ ​ព្រោះ​អាស្រ័យ​នូវ​គុណធម៌​ណា​ ​បពិត្រ​បុរស​អាជានីយ​ ​យើង​សូម​នមស្ការ​ចំពោះ​អ្នក​ ​បពិត្រ​បុរស​ដ៏​ឧត្តម​ ​យើង​សូម​នមស្ការ​ចំពោះ​អ្នក​។​

 ម្នាល​សន្ធៈ​ ​បុរស​អាជានីយ​ដ៏​ចំរើន​ ​ក្នុង​លោក​នេះ​ ​សំគាល់​ថា​ដី​ ​ក្នុង​ដី​ជា​ប្រាកដ​ ​សំគាល់​ថា​ ​ទឹក​ក្នុងទឹក​ជា​ប្រាកដ​ ​សំគាល់​ថា​ ​ភ្លើង​ក្នុង​ភ្លើង​ជា​ប្រាកដ​ ​សំគាល់​ថា​ ​ខ្យល់​ក្នុង​ខ្យល់​ជា​ប្រាកដ​ ​សំគាល់​ថា​ ​អាកាសានញ្ចាយតនៈ​ ​ក្នុង​អាកាសានញ្ចាយតនៈ​ ​ជា​ប្រាកដ​ ​សំគាល់​ថា​ ​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​ក្នុង​វិ​ញ្ញាណ​ញ្ចា​យតនៈ​
ថយ | ទំព័រទី ២៥៦ | បន្ទាប់
ID: 636864691136560961
ទៅកាន់ទំព័រ៖