ព្រះត្រៃបិដក ភាគ ៥១

​ជា​ប្រាកដ​ ​សំគាល់​ថា​ ​អា​កិ​ញ្ចញ្ញា​យតនៈ​ ​ក្នុង​អា​កិ​ញ្ចញ្ញា​យតនៈ​ជា​ប្រាកដ​ ​សំគាល់​ថា​ ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ​ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ជា​ប្រាកដ​ ​សំគាល់​ថា​ ​លោក​នេះ​ ​ក្នុង​លោក​នេះ​ជា​ប្រាកដ​ ​សំគាល់​ថា​ ​លោកខាងមុខ​ក្នុង​លោកខាងមុខ​ជា​ប្រាកដ​ ​សំគាល់​ក្នុង​របស់​ដែល​ខ្លួន​ឃើញ​ ​ឮ​ ​លិទ្ធ​ ​ភ្លក្ស​ ​ដឹង​ច្បាស់​ ​ដល់​ ​ស្វែងរក​ ​ត្រិះរិះ​ដោយចិត្ត​ ​ជា​ប្រាកដ​។​ ​ម្នាល​សន្ធៈ​ ​បុរស​អាជានីយ​ដ៏​ចំរើន​ ​អ្នកមាន​ឈាន​យ៉ាងនេះ​ ​មិន​គិត​ ​ព្រោះ​អាស្រ័យ​នូវ​បឋវី​ ​មិន​គិត​ ​ព្រោះ​អាស្រ័យ​នូវ​អាបោ​ ​មិន​គិត​ ​ព្រោះ​អាស្រ័យ​នូវ​តេជោ​ ​មិន​គិត​ ​ព្រោះ​អាស្រ័យ​នូវ​វាយោ​ ​មិន​គិត​ ​ព្រោះ​អាស្រ័យ​នូវ​អាកាសានញ្ចាយតនៈ​ ​មិន​គិត​ ​ព្រោះ​អាស្រ័យ​នូវ​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​មិន​គិត​ ​ព្រោះ​អាស្រ័យ​នូវ​អា​កិ​ញ្ចញ្ញា​យតនៈ​ ​មិន​គិត​ ​ព្រោះ​អា​ស្រ័យ​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ​មិន​គិត​ ​ព្រោះ​អាស្រ័យ​នូវ​លោក​នេះ​ ​
ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 636864691343322787
ទៅកាន់ទំព័រ៖