ព្រះត្រៃបិដក ភាគ ៥១

​មិន​គិត​ ​ព្រោះ​អាស្រ័យ​នូវ​លោកខាងមុខ​ ​មិន​គិត​ ​ព្រោះ​អាស្រ័យ​នូវ​របស់​ដែល​ខ្លួន​ឃើញ​ ​ឮ​ ​លិទ្ធ​ ​ភ្លក្ស​ ​ដឹង​ច្បាស់​ ​ដល់​ ​ស្វែងរក​ ​ត្រិះរិះ​ដោយចិត្ត​ ​គ្រាន់តែ​គិតជា​ធម្មតា​ប៉ុណ្ណោះ​។​ ​ម្នាល​សន្ធៈ​ ​ហេតុ​យ៉ាងនេះ​ ​ទេវតា​ទាំងឡាយ​ ​ព្រមទាំង​ព្រះ​ឥន្រ្ទ​ ​ព្រមទាំង​ព្រហ្ម​ ​ព្រម​ទាំង​ប​ជា​បតិ​ទេវរាជ​ ​តែង​នមស្ការ​អំពី​ចម្ងាយ​ ​ចំពោះ​បុរស​អាជានីយ​ដ៏​ចំរើន​អ្នកមាន​ឈាន​ ​យ៉ាងនេះ​ថា​
​យើង​មិន​ស្គាល់​ច្បាស់​ ​អ្នកណា​ជា​បុរស​អាជានីយ​ ​តែង​គិត​ ​ព្រោះ​អាស្រ័យ​នូវ​គុណធម៌​ណា​ ​បពិត្រ​បុរស​អាជានីយ​ ​យើង​សូម​នមស្ការ​ចំពោះ​អ្នក​ ​បពិត្រ​បុរស​ដ៏​ឧត្តម​ ​យើង​សូម​នមស្ការ​ចំពោះ​អ្នក​។​

 [​១១៧​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​បរិព្វាជកា​រាម​ ​ជា​មោរ​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៣​ ​ប្រការ​ ​ឈ្មោះថា​ជា​អ្នក​សម្រេច​មែន​ ​
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 636864691607897920
ទៅកាន់ទំព័រ៖