ព្រះត្រៃបិដក ភាគ ៥១
ក្សេមចាកយោគៈមែន ប្រព្រឹត្តព្រហ្មចរិយៈមែន ចប់មែន ប្រសើរជាងទេវតា និងមនុស្សទាំងឡាយ។ ធម៌ ៣ ប្រការ តើដូចម្តេច។ គឺសីលក្ខន្ធ ជាអសេក្ខៈ ១ សមាធិក្ខន្ធជាអសេក្ខៈ ១ បញ្ញាខន្ធ ជាអសេក្ខៈ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ ប្រការនេះឯង ទើបឈ្មោះថា ជាអ្នកសម្រេចមែន ក្សេមចាកយោគៈមែន ប្រព្រឹត្តព្រហ្មចរិយៈមែន ចប់មែន ប្រសើរជាងទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ ប្រការ ដទៃទៀត ក៏ឈ្មោះថាជាអ្នកសម្រេចមែន ឈ្មោះថាក្សេមចាកយោគៈមែន ប្រព្រឹត្តព្រហ្មចរិយៈមែន ចប់មែន ប្រសើរជាងទេវតា និងមនុស្សទាំងឡាយ។ ធម៌ ៣ ប្រការ តើដូចម្តេច។ គឺឥទ្ធិប្បាដិហារិយៈ ១ អាទេសនាបាដិហារិយៈ ១ អនុសាសនីបាដិហារិយៈ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ ប្រការនេះឯង ឈ្មោះថាជាអ្នកសម្រេចមែន ក្សេមចាកយោគៈមែន ប្រព្រឹត្តព្រហ្មចរិយៈមែន ចប់មែន ប្រសើរជាងទេវតា និងមនុស្សទាំងឡាយ។
ID: 636864691819870044
ទៅកាន់ទំព័រ៖