ព្រះត្រៃបិដក ភាគ ៥១
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ ប្រការ ដទៃទៀត ឈ្មោះថា ជាអ្នកសម្រេចមែន ក្សេមចាកយោគៈមែន ប្រព្រឹត្តព្រហ្មចរិយៈមែន ចប់មែន ប្រសើរជាងទេវតា និងមនុស្សទាំងឡាយ។ ធម៌ ៣ ប្រការ តើដូចម្តេច។ គឺសម្មាទិដ្ឋិ ១ សម្មាញាណៈ ១ សម្មាវិមុត្តិ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ ប្រការនេះឯង ឈ្មោះថា ជាអ្នកសម្រេចមែន ក្សេមចាកយោគៈមែន ប្រព្រឹត្តព្រហ្មចរិយៈមែន ចប់មែន ប្រសើរជាងទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ២ ប្រការ ឈ្មោះថាជាអ្នកសម្រេចមែន ក្សេមចាកយោគៈមែន ប្រព្រឹត្តព្រហ្មចរិយៈមែន ចប់មែន ប្រសើរជាងទេវតា និងមនុស្សទាំងឡាយ។ ធម៌ ២ ប្រការ តើដូចម្តេច។ គឺវិជ្ជា ១ ចរណៈ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ២ ប្រការនេះ ទើបឈ្មោះថាជាអ្នកសម្រេចមែន ក្សេមចាកយោគៈមែន ប្រព្រឹត្តព្រហ្មចរិយៈមែន ចប់មែន ប្រសើរជាងទេវតា និងមនុស្សទាំងឡាយ។
ID: 636864692006200701
ទៅកាន់ទំព័រ៖