ព្រះត្រៃបិដក ភាគ ៥១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គាថា​នេះ​ ​ព្រហ្ម​ឈ្មោះ​សន​ង្កុ​មារៈ​ ​បាន​ពោល​ហើយ​ថា​
​ជន​ទាំងឡាយ​ណា​ ​ជា​អ្នក​ប្រកាន់​ចំពោះ​គោត្រ​ ​(​បណ្តាជន​ទាំងនោះ​)​ ​ក្សត្រិយ៍​ ​ប្រសើរ​ជាង​ប្រជុំជន​ ​ជន​ណា​ ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ជន​នោះ​ជា​បុគ្គល​ប្រសើរ​ជាង​ទេវតា​ ​និង​មនុស្ស​។​

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គាថា​នេះឯង​ ​សន​ង្កុ​មារ​ព្រហ្ម​បាន​ច្រៀង​ត្រូវហើយ​ ​មិនមែន​ច្រៀង​ខុស​ទេ​ ​ជា​សុភាសិត​ ​មិនមែន​ទុញ្ភសិត​ទេ​ ​ប្រកបដោយ​ប្រយោជន៍​ ​មិនមែន​មិន​ប្រកបដោយ​ប្រយោជន៍​ទេ​ ​ទាំង​តថាគត​ ​ក៏​យល់ព្រម​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែក​តថាគត​ក៏​ពោល​យ៉ាងនេះ​ថា​
​ជន​ទាំងឡាយ​ណា​ ​ជា​អ្នក​ប្រកាន់​ចំពោះ​គោត្រ​ ​(​បណ្តាជន​ទាំងនោះ​)​ ​ក្សត្រិយ៍​ ​ប្រសើរ​ជាង​ប្រជុំជន​ ​ជន​ណា​ ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ជន​នោះ​ជា​បុគ្គល​ប្រសើរ​ជាង​ទេវតា​ ​និង​មនុស្ស​ដែរ​។​

​ចប់​ ​និស្សយ​វគ្គ​ ​ទី១​។​

ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 636864692342069912
ទៅកាន់ទំព័រ៖