ព្រះត្រៃបិដក ភាគ ៥១
បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គទាំងនោះ កាលនៅដោយវិហារធម៌ផ្សេង ៗ តើគួរនៅដោយវិហារធម៌ ដូចម្តេច។ ព្រះអង្គត្រាស់ថា បពិត្រមហានាម ប្រពៃហើយ ប្រពៃហើយ បពិត្រមហានាម ការសួរនេះឯង ជាកិច្ចដ៏សមគួរដល់ព្រះអង្គ ជាកុលបុត្រហើយ ដ្បិតថា ព្រះអង្គចូលមកគាល់តថាគត ហើយសួរថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងនោះ កាលនៅដោយវិហារធម៌ផ្សេង ៗ តើគួរនៅដោយវិហារធម៌ ដូចម្តេច។ បពិត្រមហានាម បុគ្គលអ្នកមានសទ្ធា ញុំាងសទ្ធាឲ្យសម្រេច មិនមែនជាអ្នកមិនមានសទ្ធា ១ អ្នកប្រារព្ធសេចក្តីព្យាយាម ញុំាងព្យាយាមឲ្យសម្រេច មិនមែនជាអ្នកខ្ជិលច្រអូស ១ អ្នកមានសតិខ្ជាប់ខ្ជួន ញុំាងសតិឲ្យសម្រេច មិនមែនជាអ្នកភ្លេចសតិ ១ អ្នកមានចិត្តតាំងមាំ ញុំាងចិត្តដែលតាំងមាំ ឲ្យសម្រេច មិនមែនជាអ្នកមានចិត្តមិនតាំងមាំ ១ អ្នកមានប្រាជ្ញា ញុំាងប្រាជ្ញាឲ្យសម្រេច មិនមែនជាអ្នកឥតប្រាជ្ញា ១។ បពិត្រមហានាម ព្រះអង្គតាំងនៅក្នុងធម៌ទាំង ៥ នេះហើយ គប្បីចំរើនធម៌ ៦ យ៉ាងទៀត។
ID: 636864693070331566
ទៅកាន់ទំព័រ៖