ព្រះត្រៃបិដក ភាគ ៥១

​កាលបើ​អរិយសាវ័ក​ ​មាន​សេចក្តី​រីករាយ​ហើយ​ ​បីតិ​ ​រមែង​កើតឡើង​ ​កាលបើ​អរិយសាវ័ក​មានចិត្ត​ប្រកបដោយ​បីតិ​ហើយ​ ​កាយ​ក៏​ស្ងប់​រម្ងាប់​ ​លុះ​អរិយសាវ័ក​មាន​កាយ​ស្ងប់​រម្ងាប់​ហើយ​ ​រមែង​ទទួល​នូវ​សេចក្តី​សុខ​ ​កាលបើ​អរិយសាវ័ក​ ​មាន​សេចក្តី​សុខ​ហើយ​ ​ចិត្ត​ក៏​តាំងនៅ​ល្អ​។​ ​បពិត្រ​មហា​នាម​ ​អរិយសាវ័ក​នេះ​ ​តថាគត​ហៅថា​ ​អ្នក​ដល់​នូវ​ការ​ស្មោះស្មើ​ក្នុង​ពួក​សត្វ​ ​ដែល​មិន​ស្មោះស្មើ​ ​អ្នក​មិន​មាន​ព្យាបាទ​ ​ក្នុង​ពួក​សត្វ​ដែល​មាន​សេចក្តី​ព្យាបាទ​ ​អ្នក​ដល់​នូវ​ខ្សែ​នៃ​ធម៌​ ​តែង​ចំរើន​នូវ​ធម្មា​នុស្ស​ទិ​។​
 បពិត្រ​មហា​នាម​ ​មួយទៀត​ ​ព្រះអង្គ​គប្បី​រលឹក​នូវ​ព្រះសង្ឃ​ថា​ ​ព្រះសង្ឃ​សាវ័ក​នៃ​ព្រះមានព្រះភាគ​ ​លោក​ប្រតិបត្តិ​ហើយ​ ​ដោយ​ប្រពៃ​ ​ព្រះសង្ឃ​សាវ័ក​ ​នៃ​ព្រះមានព្រះភាគ​ ​លោក​ប្រតិបត្តិ​ហើយ​ ​ដោយ​ត្រង់​ ​ព្រះសង្ឃ​សាវ័ក​ ​នៃ​ព្រះមានព្រះភាគ​ ​លោក​ប្រតិបត្តិ​ ​ដើម្បី​ត្រាស់​ដឹង​នូវ​ព្រះ​និព្វាន​ ​ព្រះសង្ឃ​សាវ័ក​នៃ​ព្រះមានព្រះភាគ​ ​លោក​ប្រតិបត្តិ​គួរ​ដល់​សាមីចិកម្ម​ ​ព្រះសង្ឃ​ណា​ ​បើ​រាប់​ជាគូ​នៃ​បុរស​ ​មាន​ ​៤​ ​គូ​ ​បើ​រាប់​រៀង​ជា​បុរស​បុគ្គល​ ​មាន​ ​៨​ ​ព្រះសង្ឃ​សាវ័ក​នៃ​ព្រះមានព្រះភាគ​នុ៎ះ​ ​លោក​គួរ​ទទួល​របស់​ដែលគេ​នាំមក​បូជា​ ​លោក​គួរ​ទទួល​របស់​ដែលគេ​បម្រុង​ទទួលភ្ញៀវ​ ​លោក​គួរ​ទទួល​ទក្ខិណាទាន​ ​
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 636864693764121249
ទៅកាន់ទំព័រ៖