ព្រះត្រៃបិដក ភាគ ៥១

​បពិត្រ​មហា​នាម​ ​អរិយសាវ័ក​នេះ​ ​តថាគត​ហៅថា​ ​អ្នក​ដល់​នូវ​ការ​ស្មោះស្មើ​ ​ក្នុង​ពួក​សត្វ​ ​ដែល​មិន​មាន​សេចក្តី​ស្មោះស្មើ​ ​អ្នក​មិន​មាន​សេចក្តី​ព្យាបាទ​ ​ក្នុង​ពួក​សត្វ​ ​ដែល​មាន​សេចក្តី​ព្យាបាទ​ ​អ្នក​ដល់​នូវ​ខ្សែ​នៃ​ធម៌​ ​តែង​ចំរើន​នូវ​សីលានុស្សតិ​។​
 បពិត្រ​មហា​នាម​ ​មួយទៀត​ ​ព្រះអង្គ​គប្បី​រលឹក​នូវ​ចាគៈ​របស់​ព្រះអង្គ​ថា​ ​ឱ​ហ្ន៎​ ​អាត្មាអញ​ ​ចំជា​មានលាភ​ ​ឱ​ហ្ន៎​ ​អាត្មាអញ​បាន​ល្អ​ហើយ​តើ​ ​អាត្មាអញ​មានចិត្ត​ ​មានមន្ទិល​ ​គឺ​សេចក្តី​កំណាញ់​ប្រាស​ចេញ​ហើយ​ ​ក្នុង​ពួក​សត្វ​ ​ដែល​មានមន្ទិល​ ​គឺ​សេចក្តី​កំណាញ់​រួបរឹត​ហើយ​ ​បាន​បរិច្ចាគ​រួចហើយ​ ​មានដៃ​លាង​ស្អាត​ហើយ​ ​ត្រេកអរ​ក្នុង​ការ​លះបង់​ ​គួរឲ្យ​គេ​សូម​បាន​ ​ត្រេកអរ​ ​ក្នុង​ការចែក​រំលែក​ទាន​ ​នៅ​គ្រប់គ្រង​ផ្ទះ​។​ ​បពិត្រ​មហា​នាម​ ​អរិយសាវ័ក​ ​រលឹក​នូវ​ចាគៈ​ក្នុង​សម័យ​ណា​ ​អរិយសាវ័ក​នោះ​ ​ឥតមាន​រាគៈ​រួបរឹត​ចិត្តបាន​ ​ឥតមាន​ទោសៈ​ ​រួបរឹត​ចិត្តបាន​ ​ឥតមាន​មោហៈ​ ​រួបរឹត​ចិត្តបាន​ ​ក្នុង​សម័យ​នោះ​ ​ចិត្ត​របស់​អរិយសាវ័ក​នោះ​ ​ជា​ចិត្តត្រង់​ ​ក្នុង​សម័យ​នោះ​ ​បពិត្រ​មហា​នាម​ ​លុះ​អរិយសាវ័ក​ ​មានចិត្ត​ត្រង់​ ​ប្រារព្ធ​នូវ​ចាគៈ​ហើយ​ ​
ថយ | ទំព័រទី ២៧០ | បន្ទាប់
ID: 636864694359025275
ទៅកាន់ទំព័រ៖