ព្រះត្រៃបិដក ភាគ ៥១
ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ អាត្មាអញមានសទ្ធា មានសភាពដូច្នោះដែរ ពួកទេវតាទាំងនោះ ប្រកបដោយសីល មានសភាពយ៉ាងណា ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ អាត្មាអញមានសីល មានសភាពដូច្នោះ ពួកទេវតាទាំងនោះ ប្រកបដោយសុតៈ មានសភាពយ៉ាងណា ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ អាត្មាអញមានសុតៈ មានសភាពដូច្នោះដែរ ពួកទេវតាទាំងនោះ ប្រកបដោយចាគៈ មានសភាពយ៉ាងណា ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ អាត្មាអញមានចាគៈ មានសភាពដូច្នោះដែរ ពួកទេវតាទាំងនោះ ប្រកបដោយបញ្ញា មានសភាពយ៉ាងណា ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ អាត្មាអញមានបញ្ញា មានសភាពដូច្នោះដែរ។ បពិត្រមហានាម អរិយសាវ័ក រលឹកនូវសទ្ធា សីល សុតៈ ចាគៈ បញ្ញា របស់ខ្លួនផង របស់ពួកទេវតាទាំងនោះផង ក្នុងសម័យណា
ID: 636864694762688363
ទៅកាន់ទំព័រ៖