ព្រះត្រៃបិដក ភាគ ៥១

​សម័យ​នោះ​ឯង​ ​មហា​នាម​សក្កៈ​ ​ទើបនឹង​សះស្បើយ​ចាក​ជម្ងឺ​ ​បាន​សះស្បើយ​ចាក​ជម្ងឺ​មិនទាន់​យូរប៉ុន្មាន​។​ ​សម័យ​នោះ​ឯង​ ​ស្រាប់តែ​ពួក​ភិក្ខុ​ច្រើន​រូប​ ​កំពុង​ធ្វើ​ចីវរ​កម្ម​ ​ថ្វាយ​ចំពោះ​ព្រះមានព្រះភាគ​ ​ដោយ​គិតថា​ ​ព្រះមានព្រះភាគ​ ​មាន​ចីវរ​សម្រេច​ហើយ​ ​ទ្រង់​នឹង​ចៀសចេញ​ទៅកាន់​ចារិក​ ​ដោយ​កាល​កន្លងទៅ​ ​៣​ ​ខែ​។​ ​មហា​នាម​សក្កៈ​បានឮ​ថា​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​កំពុង​ធ្វើ​ចីវរ​កម្ម​ ​ថ្វាយ​ចំពោះ​ព្រះមានព្រះភាគ​ ​ដោយ​គិតថា​ ​ព្រះមានព្រះភាគ​ ​មាន​ចីវរ​សម្រេច​ហើយ​ ​នឹង​ចៀសចេញ​ទៅកាន់​ចារិក​ ​ដោយ​កាល​កន្លងទៅ​ ​៣​ ​ខែ​។​ ​គ្រានោះ​ ​មហា​នាម​សក្កៈ​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​មហា​នាម​សក្កៈ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​បានឮ​ពាក្យ​នេះ​ថា​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​កំពុង​ធ្វើ​ចីវរ​កម្ម​ ​ថ្វាយ​ចំពោះ​ព្រះមានព្រះភាគ​ ​ដោយ​គិតថា​ ​ព្រះមានព្រះភាគ​ ​មាន​ចីវរ​សម្រេច​ហើយ​ ​ទ្រង់​នឹង​ចៀសចេញ​ទៅកាន់​ចារិក​ ​ដោយ​កាល​កន្លងទៅ​ ​៣​ ​ខែ​។​ ​
ថយ | ទំព័រទី ២៧៤ | បន្ទាប់
ID: 636864695175241960
ទៅកាន់ទំព័រ៖