ព្រះត្រៃបិដក ភាគ ៥១

​បពិត្រ​មហា​នាម​ ​ព្រះអង្គ​គប្បី​រលឹក​នូវ​ព្រះ​តថាគត​ ​ក្នុង​លោក​នេះ​ថា​ ​ព្រះមានព្រះភាគ​អង្គ​នោះ​។​បេ​។​ ​ជា​សាស្រ្តា​ចារ្យ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​ត្រាស់​ដឹង​នូវ​អរិយសច្ច​ធម៌​ ​ព្រះអង្គ​លែង​វិល​មកកាន់​ភព​ថ្មីទៀត​។​ ​បពិត្រ​មហា​នាម​ ​អរិយសាវ័ក​ ​រលឹក​នូវ​ព្រះ​តថាគត​ ​ក្នុង​សម័យ​ណា​ ​អរិយសាវ័ក​នោះ​ ​ឥតមាន​រាគៈ​រួបរឹត​ចិត្តបាន​ ​ឥតមាន​ទោសៈ​រួបរឹត​ចិត្តបាន​ ​ឥតមាន​មោហៈ​រួបរឹត​ចិត្តបាន​ ​ក្នុង​សម័យ​នោះ​ ​ចិត្ត​របស់​អរិយសាវ័ក​នោះ​ ​ជា​ចិត្តត្រង់​ ​ក្នុង​សម័យ​នោះ​ ​បពិត្រ​មហា​នាម​ ​លុះ​អរិយសាវ័ក​ ​មានចិត្ត​ត្រង់​ ​ប្រារព្ធ​នូវ​ព្រះ​តថាគត​ហើយ​ ​តែង​បាន​សេចក្តី​យល់​នូវ​អត្ថ​ ​បាន​សេចក្តី​យល់​នូវ​ធម៌​ ​បាន​សេចក្តី​រីករាយ​ប្រកបដោយ​ធម៌​ ​កាលបើ​អរិយសាវ័ក​មានចិត្ត​រីករាយ​ហើយ​ ​បីតិ​ក៏​កើតឡើង​ ​កាលបើ​អរិយសាវ័ក​មានចិត្ត​ប្រកបដោយ​បីតិ​ហើយ​ ​កាយ​ក៏​ស្ងប់​រម្ងាប់​ ​លុះ​អរិយសាវ័ក​មាន​កាយ​ស្ងប់​រម្ងាប់​ហើយ​ ​តែង​បាន​ទទួល​នូវ​សេចក្តី​សុខ​ ​កាលបើ​អរិយសាវ័ក​មាន​សេចក្តី​សុខ​ហើយ​ ​ចិត្ត​ក៏​តាំងនៅ​ល្អ​។​ ​បពិត្រ​មហា​នាម​ ​ព្រះអង្គ​កំពុង​ស្តេច​យាង​ក្តី​ ​គប្បី​ចំរើន​ ​ឋិត​ក្តី​ ​គប្បី​ចំរើន​ ​គង់​ក្តី​ ​គប្បី​ចំរើន​ ​
ថយ | ទំព័រទី ២៧៦ | បន្ទាប់
ID: 636864695558993909
ទៅកាន់ទំព័រ៖