ព្រះត្រៃបិដក ភាគ ៥១

 [​១២០​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ទ្រង់​គង់នៅ​ក្នុង​និគ្រោធារាម​ ​ជិត​ក្រុង​កបិល​ព័ស្តុ​ ​ក្នុង​ដែន​សក្កៈ​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​មានបំណង​នឹង​ចូល​ទៅ​គង់​ចាំវស្សា​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​នន្ទិ​យស​ក្កៈ​ ​បានឮ​ដំណឹង​ថា​ ​ព្រះមានព្រះភាគ​ ​មានបំណង​នឹង​ចូល​ទៅ​គង់​ចាំវស្សា​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ ​នន្ទិ​យស​ក្កៈ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​បើ​ដូច្នោះ​ ​ទាំង​អាត្មាអញ​ ​ក៏​គួរ​ចូល​ទៅ​នៅចាំ​វស្សា​ ​ក្នុង​ក្រុង​សាវត្ថី​ដែរ​ ​អាត្មាអញ​ ​នឹង​ផ្គូ​រ​ផ្គងការ​ងារ​ ​ក្នុង​ក្រុង​សាវត្ថី​នោះ​ផង​ ​នឹង​បាន​ជួប​ព្រះមានព្រះភាគ​ ​មួយដងមួយកាល​ផង​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ស្តេច​ទៅ​គង់​ចាំវស្សា​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​ចំណែក​ខា​ងន​ន្ទិ​យស​ក្កៈ​ ​ក៏​ចូល​ទៅ​នៅចាំ​វស្សា​ ​ក្នុង​ក្រុង​សាវត្ថី​ដែរ​ ​ទាំង​ផ្គូ​រ​ផ្គង​នូវ​ការងារ​ ​ក្នុង​ក្រុង​សាវត្ថី​នោះ​ផង​ ​បាន​ជួប​ព្រះមានព្រះភាគ​ ​មួយដងមួយកាល​ផង​។​
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 636864696199990572
ទៅកាន់ទំព័រ៖