ព្រះត្រៃបិដក ភាគ ៥១

​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ជាច្រើន​រូប​ ​ធ្វើ​ចីវរ​កម្ម​ថ្វាយ​ចំពោះ​ព្រះមានព្រះភាគ​ ​ដោយ​គិតថា​ ​ព្រះមានព្រះភាគ​ ​មាន​ចីវរ​សម្រេច​ហើយ​ ​ទ្រង់​ចៀសចេញ​ទៅកាន់​ចារិក​ ​ដោយ​កាល​កន្លងទៅ​ ​៣​ ​ខែ​។​ ​នន្ទិ​យស​ក្កៈ​ ​បានឮ​ថា​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​ធ្វើ​ចីវរ​កម្ម​ ​ថ្វាយ​ចំពោះ​ព្រះមានព្រះភាគ​ ​ដោយ​គិតថា​ ​ព្រះមានព្រះភាគ​ ​មាន​ចីវរ​សម្រេច​ហើយ​ ​ទ្រង់​នឹង​ចៀសចេញ​ទៅកាន់​ចារិក​ ​ដោយ​កាល​កន្លងទៅ​ ​៣​ ​ខែ​។​ ​លំដាប់នោះ​ ​នន្ទិ​យស​ក្កៈ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​នន្ទិ​យស​ក្កៈ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​បានឮ​ពាក្យ​នេះ​ថា​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​ធ្វើ​ចីវរ​កម្ម​ថ្វាយ​ចំពោះ​ព្រះមានព្រះភាគ​ ​ដោយ​គិតថា​ ​ព្រះមានព្រះភាគ​ ​មាន​ចីវរ​សម្រេច​ហើយ​ ​ទ្រង់​នឹង​ចៀសចេញ​ទៅកាន់​ចារិក​ ​ដោយ​កាល​កន្លងទៅ​ ​៣​ ​ខែ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើងខ្ញុំ​ទាំងនោះ​ ​កាល​នៅ​ដោយ​វិហារធម៌​ផ្សេង​ ​ៗ​ ​តើ​គួរ​នៅ​ដោយ​វិហារធម៌​ដូចម្តេច​។​ ​
ថយ | ទំព័រទី ២៨០ | បន្ទាប់
ID: 636864696420573189
ទៅកាន់ទំព័រ៖