ព្រះត្រៃបិដក ភាគ ៥១

​ព្រះអង្គ​ត្រាស់​ថា​ ​ម្នា​លន​ន្ទិយៈ​ ​ប្រពៃ​ហើយ​ ​ប្រពៃ​ហើយ​ ​ម្នា​លន​ន្ទិយៈ​ ​ការ​សួរ​នេះឯង​ ​ជា​កិច្ច​ដ៏​សមគួរ​ ​ដល់​ទ្រង់​ជា​កុលបុត្រ​ហើយ​ ​ដ្បិតថា​ ​ទ្រង់​ចូល​មក​គាល់​តថាគត​ ​ហើយ​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ខ្ញុំ​ព្រះអង្គ​ទាំងនោះ​ ​កាល​នៅ​ដោយ​វិហារធម៌​ផ្សេង​ ​ៗ​ ​តើ​គួរ​នៅ​ដោយ​វិហារធម៌​ ​ដូចម្តេច​។​ ​ម្នា​លន​ន្ទិយៈ​ ​បុគ្គល​ជា​អ្នកមាន​សទ្ធា​ ​បាន​ញុំាង​សទ្ធា​ឲ្យ​សម្រេច​ ​មិនមែន​ជា​អ្នក​មិន​មាន​សទ្ធា​ ​១​ ​ជា​អ្នកមានសីល​ ​បាន​ញុំាង​សីល​ឲ្យ​សម្រេច​ ​មិនមែន​ជា​អ្នក​ទ្រុស្តសីល​ ​១​ ​ជា​អ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម​ ​បាន​ញុំាង​ព្យាយាម​ឲ្យ​សម្រេច​ ​មិនមែន​ជា​អ្នក​ខ្ជិលច្រអូស​ ​១​ ​ជា​អ្នកមាន​សតិ​ខ្ជាប់ខ្ជួន​ ​បាន​ញុំាង​សតិ​ឲ្យ​សម្រេច​ ​មិនមែន​ជា​អ្នក​ភ្លេច​សតិ​ ​១​ ​ជា​អ្នកមាន​ចិត្ត​តាំង​មាំ​ ​បាន​ញុំាង​ចិត្ត​ដែល​តាំង​មាំ​ឲ្យ​សម្រេច​ ​មិនមែន​ជា​អ្នកមាន​ចិត្ត​មិន​តាំង​មាំ​ ​១​ ​ជា​អ្នកមាន​ប្រាជ្ញា​ ​បាន​ញុំាង​ប្រាជ្ញា​ឲ្យ​សម្រេច​ ​មិនមែន​ជា​អ្នក​អាប់​ឥត​ប្រាជ្ញា​ ​១​។​ ​ម្នា​លន​ន្ទិយៈ​ ​បើ​ទ្រង់​បាន​តាំងនៅ​ក្នុង​ធម៌​ទាំង​ ​៦​ ​នេះ​ហើយ​ ​គួរ​ដំ​កល់​សតិ​ក្នុង​ធម៌​ ​៥​ ​យ៉ាង​ ​ក្នុង​ព្រះហឫទ័យ​តទៅទៀត​។​ ​ម្នា​លន​ន្ទិយៈ​ ​ទ្រង់​គប្បី​រលឹក​នូវ​ព្រះ​តថាគត​ ​ក្នុង​លោក​នេះ​ថា​ ​
ថយ | ទំព័រទី ២៨១ | បន្ទាប់
ID: 636864696595863215
ទៅកាន់ទំព័រ៖