ព្រះត្រៃបិដក ភាគ ៥១

​ព្រះមានព្រះភាគ​ ​អង្គ​នោះ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ជា​ព្រះ​សុគត​ ​ជ្រាប​ច្បាស់​នូវ​លោក​ ​ទ្រង់​ប្រសើរ​ដោយ​សីលាទិគុណ​ ​រក​បុគ្គល​ណាមួយ​ស្មើ​គ្មាន​ ​ព្រះអង្គ​ជា​សារថី​ ​ទូន្មាន​នូវ​បុរស​ ​ព្រះអង្គ​ជា​សាស្រ្តា​ចារ្យ​ ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​ត្រាស់​ដឹង​នូវ​អរិយសច្ច​ធម៌​ ​ព្រះអង្គ​លែង​វិល​មកកាន់​ភព​ថ្មីទៀត​។​ ​ម្នា​លន​ន្ទិយៈ​ ​ព្រះអង្គ​ទ្រង់​គួ​រដម្កល់​សតិ​ក្នុង​ព្រះហឫទ័យ​ ​ប្រារព្ធ​នូវ​ព្រះ​តថាគត​ ​ដោយ​ប្រការ​ដូច្នេះ​។​
 ម្នា​លន​ន្ទិយៈ​ ​មួយទៀត​ ​ព្រះអង្គ​ទ្រង់​គប្បី​រលឹក​នូវ​ព្រះធម៌​ថា​ ​ព្រះ​បរិយត្តិធម៌​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សំដែង​ហើយដោយ​ល្អ​ ​ព្រះ​នព្វលោកុត្តរ​ធម៌​ ​ជា​ធម៌​ដែល​អរិយបុគ្គល​ទាំងពួង​ ​ដឹង​ពិត​ ​ឃើញ​ពិត​ ​ដោយ​បច្ចវេក្ខណញ្ញាណ​ ​ជា​ធម៌​ឲ្យ​នូវ​ផល​ ​មិន​រង់ចាំ​កាល​ ​ជា​ធម៌​គួរ​ដល់​ឯ​ហិប​ស្ស​វិធី​ ​ជា​ធម៌​ដែល​អរិយបុគ្គល​ ​គប្បី​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន​ ​ដោយអំណាច​នៃ​ភាវនា​ ​ជា​ធម៌​ដែល​អ្នកប្រាជ្ញ​ទាំងឡាយ​ ​មាន​ឧ​គ្ឃ​ដិ​ត​ញ្ញូ​បុគ្គល​ ​ជាដើម​ ​ឃើញច្បាស់​ក្នុងចិត្ត​នៃ​ខ្លួន​។​ ​ម្នា​លន​ន្ទិយៈ​ ​ព្រះអង្គ​ទ្រង់​គួ​រដម្កល់​សតិ​ ​ក្នុង​ព្រះហឫទ័យ​ ​ប្រារព្ធ​នូវ​ព្រះធម៌​ ​ដោយ​ប្រការ​ដូច្នេះ​។​
ថយ | ទំព័រទី ២៨២ | បន្ទាប់
ID: 636864696833456805
ទៅកាន់ទំព័រ៖