ព្រះត្រៃបិដក ភាគ ៥១

​ម្នា​លន​ន្ទិយៈ​ ​អរិយសាវ័ក​ ​ប្រកបដោយ​ធម៌​ទាំង​ ​១១​ ​នេះឯង​ ​តែង​លះបង់​ ​មិន​ប្រកាន់ពួក​អកុសលធម៌​ដ៏​លាមក​ឡើយ​។​ ​ម្នា​លន​ន្ទិយៈ​ ​ដូចជា​ក្អម​ផ្កាប់​ ​រមែង​មិន​ស្រូប​យក​ទឹក​ ​ដែល​ហូរចេញ​បាន​ឡើយ​ ​យ៉ាងណាមិញ​ ​ម្នា​លន​ន្ទិយៈ​ ​ពុំ​នោះ​សោត​ ​ដូចជា​ភ្លើង​ ​កាល​ឆេះ​រាលដាល​ផុត​អំពី​ស្មៅ​ហើយ​ ​ក៏​មិន​ត្រឡប់​មករ​ក​ស្មៅ​ដែល​ឆេះ​រួចហើយ​វិញ​ ​យ៉ាងណាមិញ​ ​ម្នា​លន​ន្ទិយៈ​ ​អរិយសាវ័ក​ប្រកបដោយ​ធម៌​ទាំង​ ​១១​ ​នេះ​ ​តែង​លះបង់​ ​មិន​ប្រកាន់ពួក​អកុសលធម៌​លាមក​ឡើយ​ ​ក៏​យ៉ាងនោះ​ដែរ​។​
 [​១២១​]​ ​គ្រានោះ​ ​ព្រះ​សុ​ភូ​តិ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​ជាមួយ​នឹង​សទ្ធ​ភិក្ខុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ចំពោះ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​សុ​ភូ​តិ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​
ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 636864697453312258
ទៅកាន់ទំព័រ៖