ព្រះត្រៃបិដក ភាគ ៥១

​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​សុ​ភូ​តិ​ ​ភិក្ខុ​នេះ​ឈ្មោះ​អ្វី​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​នេះ​ឈ្មោះ​សទ្ធៈ​ ​ជា​កូន​ឧបាសក​ ​អ្នកមាន​សទ្ធា​ ​បាន​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ ​ដោយ​សទ្ធា​។​ ​ម្នាល​សុ​ភូ​តិ​ ​សទ្ធ​ភិក្ខុ​នេះ​ ​ជា​កូន​ឧបាសក​អ្នកមាន​សទ្ធា​ ​បាន​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ដោយ​សទ្ធា​ ​និង​ប្រាកដ​ក្នុង​សទ្ធាចរិត​ទាំងឡាយ​ដែរ​ឬ​។​ ​បពិត្រ​ព្រះមានព្រះភាគ​ ​កាល​នេះ​ជា​កាលគួរ​ ​ដល់​ព្រះអង្គ​ហើយ​ ​បពិត្រ​ព្រះ​សុគត​ ​កាល​នេះ​ ​ជា​កាលគួរ​ ​ដល់​ព្រះអង្គ​ហើយ​ ​ព្រះមានព្រះភាគ​ ​គួរ​សំដែង​សទ្ធាចរិត​ទាំងឡាយ​ ​របស់​បុគ្គល​អ្នកមាន​សទ្ធា​ ​ទោះ​ភិក្ខុ​នេះ​ប្រាកដ​ក្នុង​សទ្ធាចរិត​ទាំងឡាយ​ក្តី​ ​មិន​ប្រាកដ​ក្តី​ ​ខ្ញុំ​ព្រះអង្គ​នឹង​ដឹង​ក្នុង​កាល​ឥឡូវនេះ​។​ ​ម្នាល​សុ​ភូ​តិ​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ស្តាប់​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​ប្រាប់​។​ ​ព្រះ​សុ​ភូ​តិ​ដ៏​មាន​អាយុ​ ​ទទួល​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​សុ​ភូ​តិ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​អ្នកមានសីល​ ​សង្រួម​ក្នុង​បាតិមោក្ខ​សំវរៈ​ ​បរិបូណ៌​ដោយ​អាចារៈ​ ​និង​គោ​ចរៈ​ ​ឃើញ​ភ័យ​ក្នុង​ទោស​ទាំងឡាយ​ ​សូម្បី​បន្តិចបន្តួច​ ​ហើយ​សមាទាន​ ​សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ​។​ ​
ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 636864697632702519
ទៅកាន់ទំព័រ៖