ព្រះត្រៃបិដក ភាគ ៥១

​ម្នាល​សុ​ភូ​តិ​ ​ព្រោះ​កិច្ច​ទាំងឡាយ​ណា​ ​របស់​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​។​បេ​។​ ​ភិក្ខុ​ជា​អ្នក​អាច​ធ្វើ​បាន​ ​អាច​ចាត់ចែង​បាន​ ​ម្នាល​សុ​ភូ​តិ​ ​នេះ​ជា​សទ្ធាចរិត​របស់​បុគ្គល​អ្នកមាន​សទ្ធា​។​
 ម្នាល​សុ​ភូ​តិ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​ប្រាថ្នា​ធម៌​ ​មានការ​ហៅរក​ដោយ​ពាក្យជា​ទីស្រឡាញ់​ ​មាន​សេចក្តី​រីករាយ​ដ៏​លើសលុប​ ​ក្នុង​អភិ​ធម៌​ ​និង​អភិ​វិន័យ​។​ ​ម្នាល​សុ​ភូ​តិ​ ​ព្រោះ​ភិក្ខុ​ជា​អ្នក​ប្រាថ្នា​ធម៌​ ​មានការ​ហៅរក​ដោយ​ពាក្យជា​ទីស្រឡាញ់​ ​មាន​សេចក្តី​រីករាយ​ដ៏​លើសលុប​ ​ក្នុង​អភិ​ធម៌​ ​និង​អភិ​វិន័យ​ ​ម្នាល​សុ​ភូ​តិ​ ​នេះ​ជា​សទ្ធាចរិត​ ​របស់​បុគ្គល​អ្នកមាន​សទ្ធា​។​
 ម្នាល​សុ​ភូ​តិ​ ​មួយទៀត​ ​ភិក្ខុ​អ្នក​ប្រារព្ធ​ព្យាយាម​ ​ដើម្បី​លះបង់​អកុសលធម៌​ទាំងឡាយ​ ​ដើម្បី​ធ្វើកុសល​ធម៌​ទាំងឡាយ​ ​ឲ្យ​បរិបូណ៌​ ​ជា​អ្នកមាន​កំឡាំង​ ​មាន​សេចក្តី​ប្រឹងប្រែង​មាំមួន​ ​មិន​ដាក់ធុរៈ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ចោល​។​ ​ម្នាល​សុ​ភូ​តិ​ ​ព្រោះ​ភិក្ខុ​អ្នក​ប្រារព្ធ​ព្យាយាម​។​បេ​។​
ថយ | ទំព័រទី ២៨៩ | បន្ទាប់
ID: 636864698465850172
ទៅកាន់ទំព័រ៖